ព្រះត្រៃបិដក ភាគ ២៣

ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កន្លង​នូវ​អាកាសានញ្ចាយតនៈ​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ចូលកាន់​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​ដោយ​បរិកម្ម​ថា​ ​វិញ្ញាណ​ ​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ ​នេះ​ហៅថា​ ​ការ​កន្លង​ ​នូវ​អាកាសានញ្ចាយតនៈ​នោះ​។​ ​ម្នាល​ឧទា​យី​ ​តថាគត​ ​ពោល​នូវ​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​នេះឯង​ថា​ ​មិនទាន់​ល្មម​ទេ​ ​តថាគត​ពោល​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​ចេញ​ ​ពោល​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​កន្លង​ឲ្យ​ផុត​ចេញ​។​ ​ចុះ​ការ​កន្លង​ ​នូវ​វិ​ញ្ញាណ​ញ្ចា​យតនៈ​នោះ​ ​តើ​ដូចម្តេច​ ​ម្នាល​ឧទា​យី​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កន្លង​នូវ​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ចូលកាន់​អា​កិ​ញ្ចញ្ញា​យតនៈ​ ​ដោយ​បរិកម្ម​ថា​ ​អ្វី​តិចតួច​មិន​មាន​ ​ដូច្នេះ​ ​នេះ​ហៅថា​ ​ការ​កន្លង​ ​នូវ​វិ​ញ្ញាណ​ញ្ចា​យតនៈ​នោះ​។​ ​ម្នាល​ឧទា​យី​ ​តថាគត​ ​ពោល​នូវ​អា​កិ​ញ្ចញ្ញា​យតនៈ​ ​នេះឯង​ថា​ ​មិនទាន់​ល្មម​ទេ​ ​តថាគត​ពោល​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​ចេញ​ ​ពោល​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​កន្លង​ឲ្យ​ផុត​ចេញ​។​ ​ចុះ​ការ​កន្លង​ ​នូវ​អា​កិ​ញ្ចញ្ញា​យតនៈ​នោះ​ ​តើ​ដូចម្តេច​ ​ម្នាល​ឧទា​យី​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កន្លង​ ​នូវ​អា​កិ​ញ្ចញ្ញា​យតនៈ​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ចូ​លកាន់នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​នេះ​ហៅថា​ ​ការ​កន្លង​ ​នូវ​អា​កិ​ញ្ចញ្ញា​យតនៈ​នោះ​។​ ​
ថយ | ទំព័រទី ៣២៨ | បន្ទាប់
ID: 636826643729719892
ទៅកាន់ទំព័រ៖