ព្រះត្រៃបិដក ភាគ ២៣
ម្នាលឧទាយី តថាគត ពោលនូវនេវសញ្ញានាសញ្ញាយតនៈ នេះឯងថា មិនទាន់ល្មមទេ តថាគតពោលថា អ្នកទាំងឡាយ ចូរលះបង់ចេញ ពោលថា អ្នកទាំងឡាយ ចូរកន្លងឲ្យផុតចេញ។ ចុះការកន្លង នូវនេវសញ្ញានាសញ្ញាយតនៈនោះ តើដូចម្តេច ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ កន្លង នូវនេវសញ្ញានាសញ្ញាយតនៈ ដោយប្រការទាំងពួង ហើយចូលកាន់សញ្ញាវេទយិតនិរោធ (រលត់សញ្ញាព្រមទាំងវេទនា) នេះហៅថា ការកន្លងនូវនេវសញ្ញានាសញ្ញាយតនៈនោះ។ ម្នាលឧទាយី តថាគត ពោលនូវការលះបង់ នេវសញ្ញានាសញ្ញាយតនៈ ដូច្នេះឯង។ ម្នាលឧទាយី តថាគតពោល នូវការលះបង់សំយោជនៈណា អ្នកឃើញសំយោជនៈទាំងតូច ទាំងធំនោះ ឬទេ។ ឧទាយីក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន មិនឃើញទេ។ លុះព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រនេះចប់ហើយ ព្រះឧទាយីមានអាយុ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។
ចប់ លដុកិកោបមសូត្រ ជាគំរប់៦។
ID: 636826643996385144
ទៅកាន់ទំព័រ៖