ព្រះត្រៃបិដក ភាគ ២៣

មិនទាន់​ដល់​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ទេ​ ​ក៏​គង់​នឹង​ទៅ​កើតជា​ឱប​បា​តិកៈ​ ​ព្រោះ​ការ​អស់​ទៅ​នៃ​សំយោជន​ធម៌​ ​ទាំង៥ប្រការ​ ​ជា​ចំណែកខាង​ក្រោម​ ​ដោយ​សេចក្តី​ត្រេកអរ​ក្នុង​ធម៌​នោះ​ ​និង​សេចក្តី​រីករាយ​ក្នុង​ធម៌​នោះ​ ​ហើយនឹង​បរិនិព្វាន​ក្នុង​សុទ្ធាវាស​នោះ​ ​មាន​សភាព​មិន​ត្រឡប់​មក​ ​អំពី​ព្រហ្មលោក​នោះ​វិញ​ឡើយ​ ​ម្នាល​គហបតិ​ ​ភិក្ខុ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ចិត្ត​ដែល​មិនទាន់​រួច​ស្រឡះ​ ​ក៏​រួច​ស្រឡះ​បាន​ផង​ ​អាសវៈ​ទាំងឡាយ​ ​ដែល​មិនទាន់​អស់​ទៅ​ ​ក៏​អស់រលីង​បាន​ផង​ ​ទាំង​ដល់​នូវ​ធម៌​ដ៏​ក្សេម​ចាក​យោ​គៈ​ដ៏​ប្រសើរ​ ​ដែល​ខ្លួន​មិនទាន់​បាន​ដល់​ផង​ ​ព្រោះ​ធម៌​ឯក​ណា​ ​នេះឯង​ជា​ធម៌​ឯក​ ​ដែល​ព្រះមានព្រះភាគ​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ព្រះអង្គ​បាន​សំដែង​ហើយ​។​ ​ម្នាល​គហបតិ​ ​មួយទៀត​ ​ភិក្ខុ​ ​ព្រោះ​រម្ងាប់​វិតក្កៈ​ ​និង​វិចារៈ​។​បេ​។​ ​ក៏​ចូលកាន់​ទុតិយជ្ឈាន​ ​ទើប​ភិក្ខុ​នោះ​ពិចារណា​ ​ដឹង​ច្បាស់​ដូច្នេះ​ថា​ ​ទុតិយជ្ឈាន​នេះឯង​ ​អាត្មាអញ​ ​បាន​តាក់តែង​ហើយ​ ​បាន​បង្កើត​ហើយ​។​បេ​។​ ​ទាំង​ដល់​ធម៌​ដ៏​ក្សេម​ចាក​យោ​គៈ​ដ៏​ប្រសើរ​។​ ​ម្នាល​គហបតិ​ ​មួយទៀត​ ​ភិក្ខុ​ព្រោះ​ប្រាសចាក​បីតិ​។​បេ​។​ ​ចូលកាន់​តតិយជ្ឈាន​ ​ទើប​ភិក្ខុ​នោះ​ ​ពិចារណា​
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 636826017534623581
ទៅកាន់ទំព័រ៖