ព្រះត្រៃបិដក ភាគ ២៣
មិនបានជួប នឹងព្រះមានព្រះភាគហើយ មុខជានឹងមានសេចក្តីរាយមាយ និងសេចក្តីប្រែប្រួលពុំខាន យ៉ាងនោះឯង បពិត្រព្រះអង្គដ៏ចំរើន ដូចកូនគោតូច កាលមិនឃើញមេហើយ មុខជានឹងស្គាំងស្គម ឬប្រែប្រួលយ៉ាងណា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែលមានក្នុងទីនេះ ជាភិក្ខុថ្មី បួសហើយមិនយូរប៉ុន្មាន ទើបតែនឹងមកកាន់ធម្មវិន័យនេះ កាលភិក្ខុទាំងឡាយនោះ មិនបានជួប នឹងព្រះមានព្រះភាគហើយ មុខជានឹងមានសេចក្តីរាយមាយ និងសេចក្តីប្រែប្រួលពុំខាន យ៉ាងនោះឯង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ត្រេកអរ (នឹងការចូលមកវិញ នៃភិក្ខុសង្ឃ) បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុសង្ឃ (ថាចូរមកវិញ) ចុះ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃដែលព្រះមានព្រះភាគ ធ្លាប់អនុគ្រោះហើយ ក្នុងកាលមុន ដោយប្រការយ៉ាងណា ឥឡូវនេះ សូមព្រះមានព្រះភាគ ទ្រង់អនុគ្រោះភិក្ខុសង្ឃ យ៉ាងនោះទៀត។
[១៨៨] គ្រានោះ សហម្បតិព្រហ្ម បានជ្រាបសេចក្តីបរិវិតក្កៈ ក្នុងព្រះហឫទ័យ នៃព្រះមានព្រះភាគ ដោយចិត្ត (របស់ខ្លួន) ហើយក៏ស្រាប់តែបាត់ អំពីព្រហ្មលោកមួយរំពេច ហើយមកប្រាកដ នៅទីចំពោះព្រះភក្ត្រព្រះមានព្រះភាគ ហាក់ដូចបុរស មានកំឡាំង លាដៃដែលខ្លួនបត់ចូល ឬបត់ដៃដែលខ្លួនលាចេញ។ លំដាប់នោះ
ID: 636826645689621992
ទៅកាន់ទំព័រ៖