ព្រះត្រៃបិដក ភាគ ២៣

ទាំងឡាយ​ ​ក៏​មាន​សេចក្តី​ខ្វល់ខ្វាយ​តិច​ ​ប្រក​បរឿយៗ​ ​នូវ​ធម៌​ជា​គ្រឿង​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ ​ក្នុង​កាល​ឥឡូវនេះ​ដែរ​។​ ​ម្នាល​សារីបុត្ត​ ​អ្នក​ចូរ​ឈប់​សិន​ចុះ​ ​ម្នាល​សារីបុត្ត​ ​អ្នក​ចូរ​ឈប់​សិន​ចុះ​ ​ម្នាល​សារីបុត្ត​ ​គំនិត​របស់​អ្នក​ ​មាន​សភាព​យ៉ាងនេះ​ ​មិន​គួរឲ្យ​កើតឡើង​ទៀត​ទេ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សួរ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ថា​ ​ម្នាល​មោគ្គល្លាន​ ​កាលបើ​ភិក្ខុសង្ឃ​ ​ដែល​តថាគត​បណ្តេញ​ចេញ​ហើយ​ ​តើ​អ្នកមាន​គំនិត​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុសង្ឃ​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​បណ្តេញ​ចេញ​ហើយ​ ​ខ្ញុំ​ព្រះអង្គ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​សូម​ព្រះមានព្រះភាគ​ ​មាន​សេចក្តី​ខ្វល់ខ្វាយ​តិច​ ​ទ្រង់​ប្រក​បរឿយៗ​ ​នូវ​ធម៌​ ​ជា​គ្រឿង​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ ​ក្នុង​កាល​ឥឡូវនេះ​ចុះ​ ​ឯខ្ញុំ​ព្រះអង្គ​ ​និង​ព្រះ​សារីបុត្ត​មាន​អាយុ​ ​នឹង​គ្រប់គ្រង​ភិក្ខុសង្ឃ​ជំនួស​ព្រះអង្គ​។​ ​ម្នាល​មោគ្គល្លាន​ ​ប្រពៃ​ហើយ​ ​ម្នាល​មោគ្គល្លាន​ ​ដ្បិតថា​ ​តថាគត​ក្តី​ ​សារីបុត្ត​ក្តី​ ​មោគ្គល្លាន​ក្តី​ ​គួរ​គ្រប់គ្រង​ភិក្ខុសង្ឃ​មែនហើយ​។​ ​
 [​១៩០​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ័យ​ទាំងឡាយ​នេះ​ ​មាន៤យ៉ាង​ ​តែង​មាន​ចំពោះ​បុគ្គល​ ​អ្នក​ចុះ​ទឹក​ ​ភ័យ៤យ៉ាងនោះ​ ​ដូចម្តេច​ខ្លះ​ ​ភ័យ៤យ៉ាងគឺ​ ​ភ័យ​កើត​ពីរ​លក១​ ​ភ័យ​កើត​ពី​ក្រពើ១​ ​ភ័យ​កើត​ពី​
ថយ | ទំព័រទី ៣៣៨ | បន្ទាប់
ID: 636826646853898584
ទៅកាន់ទំព័រ៖