ព្រះត្រៃបិដក ភាគ ២៣
អន្លង់ទឹក១ ភ័យកើតពីត្រីសាហាវ១ ម្នាលភិក្ខុទាំងឡាយ ភ័យទាំង៤នេះឯង តែងមានចំពោះបុគ្គលអ្នកចុះទឹក ម្នាលភិក្ខុទាំងឡាយ ភ័យ៤យ៉ាង តែងមានចំពោះបុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលចេញចាកផ្ទះហើយ ចូលមកកាន់ផ្នួស ក្នុងធម្មវិន័យ នេះដែរ ភ័យ៤យ៉ាងនោះ តើដូចម្តេចខ្លះ គឺភ័យកើតពីរលក១ ភ័យកើតពីក្រពើ១ ភ័យកើតពីអន្លង់ទឹក១ ភ័យកើតពីត្រីសាហាវ១។
[១៩១] ម្នាលភិក្ខុទាំងឡាយ ភ័យកើតអំពីរលក តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ កុលបុត្តពួកខ្លះ ក្នុងធម្មវិន័យនេះ ចេញចាកផ្ទះហើយ ចូលទៅកាន់ផ្នួស ដោយសទ្ធា គិតថា អាត្មាអញ មានជាតិ ជរា មរណៈ និងសេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងឧបាយាសៈ គឺសេចក្តីខ្លោចផ្សាចិត្តគ្របសង្កត់ ឈ្មោះថា មានទុក្ខគ្របសង្កត់ មានទុក្ខរួបរឹតហើយ ឱធ្វើម្តេចហ្ន៎ ការធ្វើនូវទីបំផុតទុក្ខទាំងអស់នេះ នឹងច្បាស់ប្រាកដបាន។ កាលពួកកុលបុត្រនោះ បួសហើយ សព្រហ្មចារីបុគ្គលទាំងឡាយ តែងទូន្មានប្រៀនប្រដៅ យ៉ាងនេះថា អ្នកគប្បីឈានទៅខាងមុខ យ៉ាងនេះ អ្នកគប្បីឈានថយក្រោយ យ៉ាងនេះ អ្នកគប្បីក្រឡេកមើលទៅខាងមុខ យ៉ាងនេះ អ្នកគប្បីងាកឆ្វេង ងាកស្តាំ យ៉ាងនេះ អ្នកគប្បីអង្កុញ
ID: 636826647166976491
ទៅកាន់ទំព័រ៖