ព្រះត្រៃបិដក ភាគ ២៣

ដឹង​ច្បាស់​ ​ដូច្នេះ​ថា​ ​តតិយជ្ឈាន​នេះឯង​ ​អាត្មាអញ​ ​បាន​តាក់តែង​ហើយ​ ​បាន​បង្កើត​ហើយ​។​បេ​។​ ​ទាំង​ដល់​នូវ​ធម៌​ដ៏​ក្សេម​ ​ចាក​យោ​គៈ​ដ៏​ប្រសើរ​។​ ​ម្នាល​គហបតិ​ ​មួយទៀត​ ​ភិក្ខុ​ព្រោះ​លះបង់​សុខ​ផង​។​បេ​។​ ​ចូលកាន់​ចតុត្ថជ្ឈាន​ ​ទើប​ភិក្ខុ​នោះ​ ​ពិចារណា​ដឹង​ច្បាស់​ ​ដូច្នេះ​ថា​ ​ចតុត្ថជ្ឈាន​នេះឯង​ ​អាត្មាអញ​ ​បាន​តាក់តែង​ហើយ​ ​បាន​បង្កើត​ហើយ​។​បេ​។​ ​ទាំង​ដល់​នូវ​ធម៌​ដ៏​ក្សេម​ចាក​យោ​គៈ​ដ៏​ប្រសើរ​។​
 [​២១​]​ ​ម្នាល​គហបតី​ ​មួយទៀត​ ​ភិក្ខុ​មានចិត្ត​ប្រកបដោយ​មេត្តា​ ​ផ្សាយ​ទៅកាន់​ទិសទី១​ ​ទិសទី២ក៏​ដូចគ្នា​ ​ទិសទី៣ក៏​ដូចគ្នា​ ​ទិសទី៤​ ​ក៏​ដូចគ្នា​ ​ទាំង​មានចិត្ត​ប្រកបដោយ​មេត្តា​ដ៏​ធំ​ទូលាយ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​លោក​ទាំងអស់​ ​ក្នុង​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​ដោយ​យក​ខ្លួន​ទៅ​ប្រៀបផ្ទឹម​នឹង​សត្វ​ទាំងពួង​ ​ក្នុង​ទិស​ទាំងពួង​ ​ដោយ​ប្រការ​ដូច្នេះ​ ​ទើប​ភិក្ខុ​នោះ​ពិចារណា​ ​ដឹង​ច្បាស់​ដូច្នេះ​ថា​ ​មេត្តា​ចេ​តោ​វិមុត្តិ​នេះឯង​ ​អាត្មាអញ​ ​បាន​តាក់តែង​ហើយ​ ​បាន​បង្កើត​ហើយ​ ​ប៉ុន្តែ​ធម្មជាត​តិចតួច​ណា​ ​ដែល​តាក់តែង​ហើយ​ ​បាន​បង្កើត​ហើយ​ ​ធម្មជាត​ទាំងនោះ​ ​ជា​របស់​មិន​ទៀង​ ​តែង​រលត់​ទៅវិញ​ជា​ធម្មតា​ ​ភិក្ខុ​នោះ​ ​ក៏​ឋិតនៅ​ក្នុង​ធម៌​នោះ​។​បេ​។​
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 636826017813939557
ទៅកាន់ទំព័រ៖