ព្រះត្រៃបិដក ភាគ ២៣
យ៉ាងនេះ អ្នកគប្បីសណ្តូក យ៉ាងនេះ អ្នកគប្បីទ្រទ្រង់សំពត់សង្ឃាដិ បាត្រចីវរ យ៉ាងនេះ។ កុលបុត្រនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលពីមុន យើងនៅជាគ្រហស្ថ តែងទូន្មានប្រៀនប្រដៅជនទាំងឡាយដទៃ ឯសព្រហ្មចារីបុគ្គលទាំងឡាយនេះ ប្រហែលនឹងកូនចៅ របស់យើង ស្មានថា យើងជាបុគ្គលគួរទូន្មាន ប្រៀនប្រដៅបាន។ កុលបុត្រនោះ ក៏លាសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រនេះ តថាគតពោលថា មានភ័យអំពីរលក បានជាពោលលាសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យអំពីរលក នុ៎ះជាឈ្មោះ នៃសេចក្តីក្រោធ និងឧបាយាសៈ។
[១៩២] ម្នាលភិក្ខុទាំងឡាយ ភ័យកើតអំពីក្រពើ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ កុលបុត្តពួកមួយ ក្នុងធម្មវិន័យនេះ ចេញចាកផ្ទះហើយ ចូលកាន់ផ្នួស ដោយសទ្ធា គិតថា អាត្មាអញ មានជាតិ ជរា មរណៈ និងសេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីខ្លោចផ្សាចិត្តគ្របសង្កត់ ឈ្មោះថា មានទុក្ខគ្របសង្កត់ មានទុក្ខរួបរឹតហើយ ឱធ្វើម្តេចហ្ន៎ ការធ្វើនូវទីបំផុតទុក្ខទាំងអស់នេះ នឹងច្បាស់ប្រាកដបាន។ កាលដែលកុលបុត្រនោះ បួសហើយ សព្រហ្មចារីបុគ្គលទាំងឡាយ តែងទូន្មានប្រៀនប្រដៅ យ៉ាងនេះថា របស់នេះអ្នកគួរទំពា របស់នេះ អ្នកមិនគួរ
ID: 636826647488294870
ទៅកាន់ទំព័រ៖