ព្រះត្រៃបិដក ភាគ ២៣

ទំពា​ ​របស់​នេះ​ ​អ្នក​គួរ​ឆាន់​ ​របស់​នេះ​ ​អ្នក​មិន​គួរ​ឆាន់​ ​របស់​នេះ​ ​អ្នក​គួរ​ជញ្ជក់​ជញ្ជាប់​ ​របស់​នេះ​ ​អ្នក​មិន​គួរ​ជញ្ជក់​ជញ្ជាប់​ ​របស់​នេះ​ ​អ្នក​គួរ​ក្រេប​ផឹក​ ​របស់​នេះ​ ​អ្នក​មិន​គួរ​ក្រេប​ផឹក​ ​(​របស់​នេះ​)​ ​ជា​កប្បិយ​វត្ថុ​ ​អ្នក​គួរ​ទំពា​ ​ជា​អកប្បិយ​វត្ថុ​ ​អ្នក​មិន​គួរ​ទំពា​ ​ជា​កប្បិយ​វត្ថុ​ ​អ្នក​គួរ​ឆាន់​ ​ជា​អកប្បិយ​វត្ថុ​ ​អ្នក​មិន​គួរ​ឆាន់​ ​ជា​កប្បិយ​វត្ថុ​ ​អ្នក​គួរ​ជញ្ជក់​ជញ្ជាប់​ ​ជា​អកប្បិយ​វត្ថុ​ ​អ្នក​មិន​គួរ​ជញ្ជក់ជញ្ជាប​ ​ជា​កប្បិយ​វត្ថុ​ ​អ្នក​គួរ​ក្រេប​ផឹក​ ​ជា​អកប្បិយ​វត្ថុ​ ​អ្នក​មិន​គួរ​ក្រេប​ផឹក​ ​របស់​នេះ​គួរ​ទំពា​ក្នុង​កាល​ ​(​គឺ​តាំងពី​ព្រឹក​ ​ដល់​ថ្ងៃត្រង់​)​ ​របស់​នេះ​ ​អ្នក​មិន​គួរ​ទំពា​ ​ក្នុង​វិកាល​ ​(​គឺ​តាំងពី​ថ្ងៃជ្រេ​ទៅ​)​ ​របស់​នេះ​ ​អ្នក​គួរ​ឆាន់​ក្នុង​កាល​ ​របស់​នេះ​ ​អ្នក​មិន​គួរ​ឆាន់​ក្នុង​វិកាល​ ​របស់​នេះ​ ​អ្នក​គួរ​ជញ្ជក់ជញ្ជាប​ក្នុង​កាល​ ​របស់​នេះ​ ​អ្នក​មិន​គួរ​ជញ្ជក់ជញ្ជាប​ក្នុង​វិកាល​ ​របស់​នេះ​អ្នក​គួរ​ក្រេប​ផឹក​ក្នុង​កាល​ ​របស់​នេះ​អ្នក​មិន​គួរ​ក្រេប​ផឹក​ក្នុង​វិកាល​។​ ​កុលបុត្រ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​កាលពីមុន​ ​យើង​នៅជា​គ្រហស្ថ​ ​យើង​ចង់​របស់​ណា​ ​ក៏​ទំពា​របស់​នោះ​បាន​ ​យើង​មិន​ចង់​របស់​ណា​ ​ក៏​មិន​ទំពា​របស់​នោះ​ ​យើង​ចង់​របស់​ណា​ ​ក៏​បរិភោគ​របស់​នោះ​បាន​ ​យើង​មិន​ចង់​របស់​ណា​ ​ក៏​មិន​បរិភោគ​របស់​នោះ​ ​យើង​ចង់​របស់​ណា​ ​ក៏​ជញ្ជក់ជញ្ជាប​របស់​នោះ​ ​យើង​មិន​ចង់​របស់​ណា​ ​ក៏​មិន​ជញ្ជក់ជញ្ជាប​របស់​នោះ​ ​យើង​ចង់​របស់​ណា​ ​ក៏​ក្រេប​ផឹក​របស់​នោះ​ ​យើង​មិន​ចង់​របស់​ណា​
ថយ | ទំព័រទី ៣៤១ | បន្ទាប់
ID: 636826647901088480
ទៅកាន់ទំព័រ៖