ព្រះត្រៃបិដក ភាគ ២៣
ក៏មិនក្រេបផឹករបស់នោះ យើងទំពា នូវរបស់ដែលគួរក៏បាន យើងទំពានូវរបស់ ដែលមិនគួរក៏បាន យើងបរិភោគ នូវរបស់ដែលគួរក៏បាន យើងបរិភោគ នូវរបស់ដែលមិនគួរក៏បាន យើងជញ្ជក់ជញ្ជាប នូវរបស់ដែលគួរក៏បាន យើងជញ្ជក់ជញ្ជាប នូវរបស់ដែលមិនគួរក៏បាន យើងក្រេបផឹក នូវរបស់ដែលគួរក៏បាន យើងក្រេបផឹក នូវរបស់ដែលមិនគួរក៏បាន យើងទំពា នូវរបស់ក្នុងកាលក៏បាន យើងទំពា នូវរបស់ក្នុងវិកាលក៏បាន យើងបរិភោគ នូវរបស់ក្នុងកាលក៏បាន យើងបរិភោគ នូវរបស់ក្នុងវិកាលក៏បាន យើងជញ្ជក់ជញ្ជាប នូវរបស់ក្នុងកាលក៏បាន យើងជញ្ជក់ជញ្ជាបរបស់ ក្នុងវិកាលក៏បាន យើងក្រេបផឹករបស់ ក្នុងកាលក៏បាន យើងក្រេបផឹករបស់ ក្នុងវិកាលក៏បាន មួយវិញទៀត គហបតីទាំងឡាយ មានសទ្ធា តែងឲ្យរបស់ដែលគួរឆាន់ គួរបរិភោគ ដ៏ប្រណីតណា ដល់យើងទាំងឡាយ ក្នុងវេលាព្រឹក (ឬ) ក្នុងវេលាថ្ងៃរសៀល លោកអម្បាលនោះ ហាក់ដូចជាធ្វើកិរិយាហាមឃាត់មាត់យើង ក្នុងរបស់ទាំងនោះ។ កុលបុត្រនោះ ក៏ពោលលាសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រនេះ តថាគតពោលថា មានភ័យអំពីក្រពើ បាន
ID: 636826648336723397
ទៅកាន់ទំព័រ៖