ព្រះត្រៃបិដក ភាគ ២៣

ជា​ពោល​លាសិក្ខា​ ​វិលត្រឡប់​ទៅកាន់​ភេទ​ថោកទាប​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ភ័យ​អំពី​ក្រពើ​ ​នុ៎ះ​ ​ជា​ឈ្មោះ​របស់​បុគ្គល​ ​ដែល​ឃើញ​តែ​ត្រង់​ការ​បំពេញ​ផ្ទៃ​ប៉ុណ្ណោះ​។​
 [​១៩៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ័យ​កើត​ពី​អន្លង់​ទឹក​ ​តើ​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្ត​ពួក​មួយ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ ​ដោយ​សទ្ធា​ ​គិតថា​ ​អាត្មាអញ​ ​មាន​ជាតិ​ ​ជរា​ ​មរណៈ​ ​និង​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​លំបាក​កាយ​ ​លំបាកចិត្ត​ ​និង​សេចក្តី​ខ្លោចផ្សា​ចិត្ត​គ្រប​សង្កត់​ ​ឈ្មោះថា​ ​មានទុក្ខ​គ្រប​សង្កត់​ ​មានទុក្ខ​រួបរឹត​ហើយ​ ​ឱ​ធ្វើ​ម្តេច​ហ្ន៎​ ​ការ​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​ ​ទាំងអស់​នេះ​ ​នឹង​ប្រាកដ​បាន​។​ ​កាលដែល​កុលបុត្រ​នោះ​ ​បួស​យ៉ាងនេះ​ហើយ​ ​ក្នុង​វេលា​ព្រឹកព្រហាម​ ​ក៏​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ចូល​ទៅកាន់​ស្រុក​ ​ឬ​និគម​ ​ដើម្បី​បិណ្ឌបាត​ ​តែ​មិនបាន​រក្សា​កាយ​ ​មិនបាន​រក្សា​វាចា​ ​មិន​បាន​តំ​កល់​ស្មារតី​ ​ឲ្យខ្ជាប់​ខ្ជួន​ ​ទាំង​មិនបាន​សង្រួម​ឥន្ទ្រិយ​ ​ទាំងឡាយ​ឡើយ​។​ ​កុលបុត្ត​នោះ​ ​ឃើញ​គហបតី​ក្តី​ ​គហបតិ​បុត្ត​ក្តី​ ​ក្នុង​ស្រុក​នោះ​ ​ឬ​និគម​នោះ​ ​ដែល​កំពុងតែ​ឆ្អែត​ ​ស្កប់ស្កល់​ ​មូល​មិត្ត​ផ្តេកផ្តិត​ ​ដោយ​កាមគុណ​ទាំង៥​។​ ​កុលបុត្ត​នោះ​
ថយ | ទំព័រទី ៣៤៣ | បន្ទាប់
ID: 636826648631350249
ទៅកាន់ទំព័រ៖