ព្រះត្រៃបិដក ភាគ ២៣

ក៏​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ពីមុន​យើង​នៅជា​គ្រហស្ថ​ ​តែង​ឆ្អែត​ស្កប់ស្កល់​ ​មូលមិត្រ​ផ្តេកផ្តិត​ ​ដោយ​កាមគុណ៥​ ​ទាំង​ភោគ​សម្បត្តិ​ ​ក្នុង​ត្រកូល​របស់​យើង​ ​ក៏​មាន​ព្រម​ ​យើង​អាច​នឹង​បរិភោគ​ភោគ​សម្បត្តិ​ ​និង​ធ្វើបុណ្យ​ទាំងឡាយ​បាន​ដែរ​។​ ​កុលបុត្ត​នោះ​ ​ក៏​ពោល​លាសិក្ខា​ ​វិលត្រឡប់​ទៅកាន់​ភេទ​ថោកទាប​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្រ​នេះ​ ​តថាគត​ពោល​ថា​ ​មាន​ភ័យ​អំពី​អន្លង់​ទឹក​ ​បាន​ជា​ពោល​លាសិក្ខា​ ​វិលត្រឡប់​ទៅកាន់​ភេទ​ថោកទាប​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ភ័យ​កើតអំពី​អន្លង់​ទឹក​ ​នុ៎ះ​ជា​ឈ្មោះ​ ​នៃ​កាមគុណ​ទាំង៥​។​
 [​១៩៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ័យ​កើត​ពី​ត្រី​សាហាវ​ ​តើ​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្ត​ពួក​មួយ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ ​ដោយ​សទ្ធា​ ​គិតថា​ ​អាត្មាអញ​ ​មាន​ជាតិ​ ​ជរា​ ​មរណៈ​ ​និង​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​លំបាក​កាយ​ ​លំបាកចិត្ត​ ​និង​សេចក្តី​ខ្លោចផ្សា​ចិត្ត​គ្រប​សង្កត់​ ​ឈ្មោះថា​ ​មានទុក្ខ​គ្រប​សង្កត់​ ​មានទុក្ខ​រួបរឹត​
ថយ | ទំព័រទី ៣៤៤ | បន្ទាប់
ID: 636826648928337236
ទៅកាន់ទំព័រ៖