ព្រះត្រៃបិដក ភាគ ២៣
ហើយ ឱធ្វើម្តេចហ្ន៎ ការធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ នឹងប្រាកដបាន។ កាលដែលកុលបុត្រនោះ បួសយ៉ាងនេះហើយ ក្នុងវេលាព្រឹកព្រហាម ក៏ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ចូលទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត តែមិនបានរក្សាកាយ មិនបានរក្សាវាចា មិនបានតំកល់ស្មារតី ឲ្យខ្ជាប់ខ្ជួន ទាំងមិនបានសង្រួមឥន្ទ្រិយទាំងឡាយ។ កុលបុត្តនោះ បានឃើញមាតុគ្រាម ក្នុងស្រុក ឬនិគមនោះ ដែលមានសំពត់ស្លៀកមិនស្រួល មានសំពត់ដណ្តប់មិនស្រួល សេចក្តីតំរេក ក៏ញុំាងចិត្ត របស់កុលបុត្តនោះ ឲ្យស្វិតស្រពោន ព្រោះឃើញនូវមាតុគ្រាម ដែលមានសំពត់ស្លៀកមិនស្រួល ឬមានសំពត់ដណ្តប់មិនស្រួល។ កុលបុត្តនោះ ក៏ពោលលាសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ ព្រោះចិត្តដែលស្វិតស្រពោនដោយរាគៈ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រនេះ តថាគតពោលថា មានភ័យអំពីត្រីសាហាវ បានជាពោលលាសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យកើតអំពីត្រីសាហាវ នុ៎ះជាឈ្មោះ នៃមាតុគ្រាម។ ម្នាលភិក្ខុទាំងឡាយ
ID: 636826649225514233
ទៅកាន់ទំព័រ៖