ព្រះត្រៃបិដក ភាគ ២៣

ន​ឡក​បាន​សូត្រ​ ​ទី៨​


 [​១៩៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ព្រៃចារ​ ​ទៀប​ស្រុក​ន​ឡក​បា​នៈ​(​១​)​ ​ក្នុង​ដែន​កោសល​។​ ​ក៏​សម័យ​នោះ​ ​កុលបុត្ត​ទាំងឡាយ​ច្រើន​រូប​ ​ជា​អ្នក​មា​នកេរ្តិ​ឈ្មោះ​ប្រាកដ​ជាងគេ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ ​ដោយ​សទ្ធា​ ​ឧទ្ទិស​ព្រះមានព្រះភាគ​ ​គឺ​ព្រះ​អនុ​រុទ្ធ​មាន​អាយុ១​ ​ព្រះ​ភទ្ទិ​យៈ​មាន​អាយុ១​ ​ព្រះ​កិ​ម្ពិ​លៈ​មាន​អាយុ១​ ​ព្រះ​ភ​គ្គុ​មាន​អាយុ១​ ​ព្រះ​កោណ្ឌញ្ញៈ​មាន​អាយុ១​ ​ព្រះ​រេ​វតៈ​មាន​អាយុ១​ ​ព្រះ​អានន្ទ​មាន​អាយុ១​ ​និង​កុលបុត្ត​ទាំងឡាយ​ ​ដែល​មា​នកេរ្តិ​ឈ្មោះ​ប្រាកដ​ជាងគេ​ដទៃទៀត​។​ ​ក៏​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​មាន​ភិក្ខុសង្ឃ​ជា​បរិវារ​ ​ទ្រង់​គង់​ក្នុង​ទីវាល​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ប្រារព្ធ​នូវ​កុលបុត្ត​ទាំងឡាយ​ ​ហើយ​ត្រាស់​ហៅ​ពួក​ភិក្ខុ​មក​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្ត​ទាំងឡាយ​ណា​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ហើយ​ ​ដោយ​សទ្ធា​ ​ឧទ្ទិស​តថាគត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្ត​ទាំងនោះ​ ​ត្រេកអរ​ហើយ​ ​ក្នុង​ព្រហ្មចរិយៈ​ខ្លះ​ដែរ​ឬទេ​។​ ​
(​១​)​ ​ប្រទេស​ដែល​ស្តេច​ពានរ​ ​ព្រមដោយ​បរិវារ​ក្រេប​ផឹកទឹក​ ​ដោយ​ដើម​ប​បុះ​ ​មក​អំពី​ព្រេងនាយ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣៤៧ | បន្ទាប់
ID: 636826650050911443
ទៅកាន់ទំព័រ៖