ព្រះត្រៃបិដក ភាគ ២៣

ភិក្ខុ​ទាំងឡាយ​ ​ក៏​នៅ​ស្ងៀម​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ប្រារព្ធ​កុលបុត្ត​ទាំងនោះ​ ​ទើប​ត្រាស់​សួរ​ពួក​ភិក្ខុ​អស់​វារៈ​ពីរ​ដង​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្ត​ទាំងឡាយ​ណា​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ហើយ​ ​ដោយ​សទ្ធា​ ​ឧទ្ទិស​តថាគត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងអម្បាល​នោះ​ ​ត្រេកអរ​ហើយ​ ​ក្នុង​ព្រហ្មចរិយៈ​ខ្លះ​ដែរ​ឬទេ​។​ ​ភិក្ខុ​អម្បាល​នោះ​ ​ក៏​នៅ​ស្ងៀម​ ​អស់​វារៈ​ពីរ​ដង​ទៀត​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ប្រារព្ធ​កុលបុត្ត​ទាំងនោះ​ ​ទើប​ត្រាស់​សួរ​ពួក​ភិក្ខុ​អស់​វារៈ​បីដង​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្ត​ទាំងឡាយ​ណា​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ហើយ​ ​ដោយ​សទ្ធា​ ​ឧទ្ទិស​តថាគត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អម្បាល​នោះ​ ​ត្រេកអរ​ហើយ​ ​ក្នុង​ព្រហ្មចរិយៈ​ខ្លះ​ដែរ​ឬទេ​។​ ​ភិក្ខុ​អម្បាល​នោះ​ ​ក៏​ស្ងៀម​អស់​វារៈ​បីដង​ទៀត​។​
 [​១៩៦​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្រះតម្រិះ​ថា​ ​បើ​ដូច្នោះ​ ​គួរតែ​តថាគត​ ​សួរ​កុលបុត្ត​អម្បាល​នោះ​ឯង​។​ ​គ្រានោះ​ ​ព្រះ​មាន
ថយ | ទំព័រទី ៣៤៨ | បន្ទាប់
ID: 636826650359879115
ទៅកាន់ទំព័រ៖