ព្រះត្រៃបិដក ភាគ ២៣

គឺ​ពិតជា​ ​(​អ្នក​ទាំងឡាយ​ ​គិតឃើញ​ថា​)​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ ​ជា​អ្នក​ត្រូវជា​តិ​ ​ជរា​ ​មរណៈ​ ​សោ​កៈ​ ​បរិទេវៈ​ ​ទុក្ខៈ​ ​ទោ​មនស្សៈ​ ​និង​ឧបា​យា​សៈ​ ​គ្រប​សង្កត់​ ​ឈ្មោះថា​ ​អ្នកមាន​ទុក្ខ​គ្រប​សង្កត់​ ​មានទុក្ខ​រួបរឹត​ហើយ​ ​ឱ​ធ្វើ​ម្តេច​ហ្ន៎​ ​ការ​ធ្វើ​នូវ​ទីបំផុត​កង​ទុក្ខ​ទាំងអស់​នេះ​ ​នឹង​ប្រាកដ​បាន​ ​ម្នាល​ពួក​អនុ​រុទ្ធ​ ​ក្រែង​អ្នក​ទាំងឡាយ​មាន​សទ្ធា​យ៉ាងនេះ​ ​ហើយ​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ឬ​។​ ​ព្រះករុណា​ព្រះអង្គ​។​ ​ម្នាល​ពួក​អនុ​រុទ្ធ​ ​ចុះ​កុលបុត្ត​ដែល​បួស​យ៉ាងនេះ​ហើយ​ ​ត្រូវ​ធ្វើ​កិច្ច​អ្វីខ្លះ​។​ ​ម្នាល​ពួក​អនុ​រុទ្ធ​ ​(​ប្រសិនបើ​)​ ​បុគ្គល​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​តែ​នៅ​មិនទាន់​បាន​ដល់​បីតិ​ ​និង​សុខ​ ​ឬមិន​ទាន់បាន​ដល់​សេចក្តី​សុខ​ដទៃ​ ​ដែល​ស្ងាត់​លើស​ជាង​បីតិ​ ​និង​សុខ​នោះ​ទេ​។​ ​អភិជ្ឈា​ក្តី​ ​តែង​គ្រប​សង្កត់ចិត្ត​ ​របស់​បុគ្គល​នោះ​បាន​ ​ព្យាបាទ​ក្តី​ ​តែង​គ្រប​សង្កត់ចិត្ត​ ​របស់​បុគ្គល​នោះ​បាន​ ​ថីនមិទ្ធៈ​ក្តី​ ​តែង​គ្រប​សង្កត់ចិត្ត​ ​របស់​បុគ្គល​នោះ​បាន​ ​វិចិកិច្ឆា​ក្តី​ ​តែង​គ្រប​សង្កត់ចិត្ត​ ​របស់​បុគ្គល​នោះ​បាន​ ​ឧទ្ធច្ចកុក្កុច្ចៈ​ក្តី​ ​តែង​គ្រប​សង្កត់ចិត្ត​ ​របស់​បុគ្គល​នោះ​បាន​ ​អរ​តិ​ក្តី​ ​តែង​គ្រប​សង្កត់ចិត្ត​ ​របស់​បុគ្គល​នោះ​បាន​ ​សេចក្តី​ខ្ជិលច្រអូស​ក្តី​ ​តែង​គ្រប​សង្កត់ចិត្ត​ ​របស់​បុគ្គល​នោះ​បាន​ ​ម្នាល​ពួក​អនុ​រុទ្ធ​ ​(​ព្រោះថា​)​ ​បុគ្គល​នោះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​
ថយ | ទំព័រទី ៣៥០ | បន្ទាប់
ID: 636826651044348264
ទៅកាន់ទំព័រ៖