ព្រះត្រៃបិដក ភាគ ២៣
[១៩៧] ម្នាលពួកអនុរុទ្ធ អ្នកទាំងឡាយមានសេចក្តីត្រិះរិះ ក្នុងតថាគតថា អាសវៈទាំងឡាយណា នាំមកនូវសេចក្តីសៅហ្មង នំាមកនូវភពថ្មី ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានវិបាក ជាទុក្ខតទៅ ជាទីតាំងនៃជាតិ ជរា និងមរណៈ អាសវៈអម្បាលនោះ ព្រះតថាគត ពុំទាន់បានលះបង់ទេ ហេតុដូច្នោះ បានជាព្រះតថាគត ដឹងហើយទើបសេពរបស់ខ្លះ (ដែលគួរសេព) ដឹងហើយទើបអត់សង្កត់របស់ខ្លះ (ដែលគួរអត់សង្កត់) ដឹងហើយទើបវៀររបស់ខ្លះ (ដែលគួរវៀរ) ដឹងហើយទើបបន្ទោបង់របស់ខ្លះ (ដែលគួរបន្ទោបង់) ដូច្នេះឬ។ បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គ នឹងបានត្រិះរិះ ចំពោះព្រះមានព្រះភាគ យ៉ាងនេះថា អាសវៈទាំងឡាយណា នាំមកនូវសេចក្តីសៅហ្មង នំាមកនូវភពថ្មី ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានវិបាក ជាទុក្ខតទៅ ជាទីតាំងនៃជាតិ ជរា មរណៈ អាសវៈអម្បាលនោះ ព្រះតថាគត មិនទាន់បានលះបង់ទេ ហេតុដូច្នោះ បានជាព្រះតថាគត ទ្រង់ជ្រាបហើយទើបសេពរបស់ខ្លះ ទ្រង់ជ្រាបហើយ ទើបអត់សង្កត់របស់ខ្លះ ទ្រង់ជ្រាបហើយ ទើបវៀររបស់ខ្លះ ទ្រង់ជ្រាបហើយទើបបន្ទោបង់របស់ខ្លះ ដូច្នេះក៏ទេ បពិត្រព្រះអង្គដ៏ចំរើន តែពួកខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ ចំពោះព្រះមានព្រះភាគ យ៉ាងនេះថា អាសវៈទាំងឡាយណា នាំមកនូវសេចក្តីសៅហ្មង នំាមកនូវភពថ្មី
ID: 636826651778260242
ទៅកាន់ទំព័រ៖