ព្រះត្រៃបិដក ភាគ ២៣
ដូចជាដើមត្នោត ដែលគេក្របែល គាស់រំលើង ឲ្យលែងដុះតទៅទៀត ជាធម៌លែងមានបែបភាពតទៅទៀតហើយ ជាធម៌មិនមានកំណើតតទៅខាងមុខទៀតទេ យ៉ាងនោះឯង ព្រោះហេតុនោះ បានជាតថាគតដឹងហើយ ទើបសេពរបស់ខ្លះ ដឹងហើយ ទើបអត់សង្កត់របស់ខ្លះ ដឹងហើយ ទើបវៀររបស់ខ្លះ ដឹងហើយ ទើបបន្ទោបង់របស់ខ្លះ។
[១៩៨] ម្នាលពួកអនុរុទ្ធ អ្នកសំគាល់សេចក្តីនោះដូចម្តេច ព្រះតថាគត ឃើញប្រយោជន៍ដូចម្តេច បានជាព្យាករក្នុងកំណើត របស់ពួកសាវ័ក ដែលធ្វើមរណកាលកន្លងទៅហើយថា សាវ័កឯណោះ កើតក្នុងទីឯណោះ សាវ័កឯណោះ កើតក្នុងទីឯណោះ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះមានព្រះភាគ ជាមូល មានព្រះមានព្រះភាគ ជាអ្នកណែនាំ មានព្រះមានព្រះភាគ ជាទីពឹងអាស្រ័យ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ មេត្តាប្រោសបំភ្លឺ នូវសេចក្តីនៃភាសិតនុ៎ះ ភិក្ខុទាំងឡាយ បានស្តាប់ភាសិតរបស់ព្រះអង្គហើយ នឹងចងចាំទុកបាន។ ម្នាលពួកអនុរុទ្ធ តថាគត
ID: 636826652368143981
ទៅកាន់ទំព័រ៖