ព្រះត្រៃបិដក ភាគ ២៣
លោកមានអាយុនោះ មានវិមុត្តិយ៉ាងនេះដូច្នេះខ្លះ។ ភិក្ខុនោះរលឹកឃើញនូវសទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញារបស់លោកនោះហើយ ក៏បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌របស់ភិក្ខុ។ ម្នាលពួកអនុរុទ្ធ ភិក្ខុក្នុងធម្មវិន័យនេះ រមែងឮថា ភិក្ខុឈ្មោះនេះ មានមរណកាលធ្វើហើយ ភិក្ខុនោះ ព្រះមានព្រះភាគ ទ្រង់ព្យាករថា ជាឱបបាតិកៈកំណើត (កើតក្នុងសុទ្ធាវាស) បរិនិព្វានក្នុងសុទ្ធាវាសនោះ មានសភាពមិនត្រឡប់ចាកលោកនោះមកវិញឡើយ ព្រោះអស់ទៅនៃឱរម្ភាគិយសំយោជនៈទាំងឡាយ៥ ដូច្នេះ ភិក្ខុនោះ យល់ឃើញលោកមានអាយុនោះដោយខ្លួនឯង ឬបានឮតៗមកថា លោកមានអាយុនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ មានធម៌យ៉ាងនេះ។បេ។ មានបញ្ញាយ៉ាងនេះ... មានវិហារធម៌យ៉ាងនេះ... លោកមានអាយុនោះ មានវិមុត្តិយ៉ាងនេះ ដូច្នេះខ្លះ។ ភិក្ខុនោះ រលឹកឃើញនូវសទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់លោកនោះហើយ ក៏បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌របស់ភិក្ខុ។ ម្នាលពួកអនុរុទ្ធ ភិក្ខុក្នុងធម្មវិន័យនេះ
ID: 636826652938366596
ទៅកាន់ទំព័រ៖