ព្រះត្រៃបិដក ភាគ ២៣

 [​២២​]​ ​ម្នាល​គហបតិ​ ​មួយទៀត​ ​ភិក្ខុ​ព្រោះ​កន្លង​នូវ​ពួក​រូបសញ្ញា​ ​ដោយ​អាការ​សព្វគ្រប់​ ​រលត់​នូវ​បដិឃ​សញ្ញា​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​នានត្ត​សញ្ញា​ ​ហើយក៏​ចូល​អាកាសានញ្ចាយតន​សមាបត្តិ​ ​ដោយ​បរិកម្ម​ថា​ ​អាកាស​មិន​មាន​ទីបំផុត​ដូច្នេះ​ ​ទើប​ភិក្ខុ​នោះ​ ​ពិចារណា​ដឹង​ច្បាស់​ដូច្នេះ​ថា​ ​អាកាសានញ្ចាយតន​សមាបត្តិ​នេះឯង​ ​អាត្មាអញ​ ​បាន​តាក់តែង​ ​បាន​បង្កើត​ហើយ​ ​ប៉ុន្តែ​ធម្មជាត​តិចតួច​ណា​ ​ដែល​តាក់តែង​ហើយ​ ​បាន​បង្កើត​ហើយ​ ​ធម្មជាត​នោះ​ឯង​ ​ជា​របស់​មិន​ទៀង​ ​តែង​រលត់​ទៅវិញ​ជា​ធម្មតា​ ​ភិក្ខុ​នោះ​ក៏​ឋិតនៅ​ ​ក្នុង​ធម៌​នោះ​។​បេ​។​ ​ទាំង​ដល់​នូវ​ធម៌​ដ៏​ក្សេម​ចាក​យោ​គៈ​ដ៏​ប្រសើរ​។​ ​ម្នាល​គហបតិ​ ​មួយទៀត​ ​ភិក្ខុ​កន្លង​នូវ​អាកាសានញ្ចាយតន​សមាបត្តិ​ ​ដោយ​អាការ​សព្វគ្រប់​ ​ហើយក៏​ចូល​វិ​ញ្ញាណ​ញ្ចា​យត​ន​សមាបត្តិ​ ​ដោយ​បរិកម្ម​ថា​ ​វិញ្ញាណ​មិន​មាន​ទីបំផុត​ដូច្នេះ​ ​ភិក្ខុ​នោះ​ ​ពិចារណា​ដឹង​ច្បាស់​ដូច្នេះ​ថា​ ​វិ​ញ្ញាណ​ញ្ចា​យត​ន​សមាបត្តិ​នេះឯង​ ​អាត្មាអញ​ ​បាន​តាក់តែង​ហើយ​ ​បាន​បង្កើត​ហើយ​ ​ប៉ុន្តែ​ធម្មជាត​តិចតួច​ណា​ ​ដែល​តាក់តែង​ហើយ​ ​បាន​បង្កើត​ហើយ​ ​ធម្មជាត​នោះ​ឯង​ ​ជា​របស់​មិន​ទៀង​ ​តែង​រលត់​ទៅវិញ​ជា​ធម្មតា​ ​ភិក្ខុ​នោះ​ ​ក៏​ឋិតនៅ​ក្នុង​ធម៌​នោះ​។​បេ​។​ ​ទាំង​ដល់​នូវ​ធម៌​ដ៏​ក្សេម​ចាក​យោ​គៈ​ដ៏​ប្រសើរ​។
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 636826018272805802
ទៅកាន់ទំព័រ៖