ព្រះត្រៃបិដក ភាគ ២៣
ដូច្នេះខ្លះ។ ភិក្ខុនីនោះ រលឹកឃើញនូវសទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់ភិក្ខុនីនោះ ក៏បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌របស់ភិក្ខុនី។ ម្នាលពួកអនុរុទ្ធ ភិក្ខុនីក្នុងធម្មវិន័យនេះ រមែងឮថា ភិក្ខុនីឈ្មោះនេះ មានមរណកាលធ្វើហើយ ភិក្ខុនីនោះ ព្រះមានព្រះភាគ ទ្រង់ព្យាករថា ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅក្នុងខាងមុខ ព្រោះអស់ទៅនៃសំយោជនៈ៣ ដូច្នេះ ភិក្ខុនីនោះ បានយល់ឃើញនាងនោះដោយខ្លួនឯង ឬបានឮតៗមកថា នាងនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ មានធម៌យ៉ាងនេះ។បេ។ មានបញ្ញាយ៉ាងនេះ... មានវិហារធម៌យ៉ាងនេះ... នាងនោះ មានវិមុត្តិយ៉ាងនេះដូច្នេះខ្លះ។ ភិក្ខុនីនោះ រលឹកឃើញនូវសទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់ភិក្ខុនីនោះហើយ ក៏បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌របស់ភិក្ខុនី។
ID: 636826654148125790
ទៅកាន់ទំព័រ៖