ព្រះត្រៃបិដក ភាគ ២៣
ព្រះមានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិបុគ្គល នឹងមកកាន់លោកនេះម្តងទៀត ហើយធ្វើនូវទីបំផុតទុក្ខព្រោះអស់ទៅនៃសំយោជនៈ៣ មានរាគៈ ទោសៈ មោហៈ ស្រាលស្តើង ដូច្នេះ ឧបាសកនោះ បានយល់ឃើញអ្នកមានអាយុនោះដោយខ្លួនឯង ឬបានឮតៗមកថា អ្នកមានអាយុនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ មានធម៌យ៉ាងនេះ។បេ។ មានបញ្ញាយ៉ាងនេះ... មានវិហារធម៌យ៉ាងនេះ... អ្នកមានអាយុនោះ មានវិមុត្តិយ៉ាងនេះដូច្នេះខ្លះ។ ឧបាសកនោះ រលឹកឃើញនូវសទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់ឧបាសកនោះហើយ ក៏បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌របស់ឧបាសក។ ម្នាលពួកអនុរុទ្ធ ឧបាសកក្នុងធម្មវិន័យនេះ បានឮថា ឧបាសកឈ្មោះនេះ មានមរណកាលធ្វើហើយ ឧបាសកនោះ ព្រះមានព្រះភាគ ទ្រង់ព្យាករថា ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅក្នុងខាងមុខ ព្រោះអស់ទៅនៃសំយោជនៈ៣ ដូច្នេះ ឧបាសកនោះ បានយល់ឃើញអ្នកមានអាយុនោះដោយខ្លួនឯង ឬបានឮតៗមកថា អ្នកមានអាយុនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ មានធម៌យ៉ាងនេះ។បេ។
ID: 636826654683416407
ទៅកាន់ទំព័រ៖