ព្រះត្រៃបិដក ភាគ ២៣
ឧបាសិកានោះ យល់ឃើញនាងនោះដោយខ្លួនឯង ឬបានឮតៗមកថា នាងនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ នាងនោះមានធម៌យ៉ាងនេះ ដូច្នេះខ្លះ នាងនោះ មានវិហារធម៌យ៉ាងនេះ ដូច្នេះខ្លះ នាងនោះ មានវិមុត្តិយ៉ាងនេះ ដូច្នេះខ្លះ។ ឧបាសិកានោះ រលឹកឃើញនូវសទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់ឧបាសិកានោះហើយ ក៏បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌របស់ឧបាសិកា។ ម្នាលពួកអនុរុទ្ធ ហេតុដូច្នោះ បានជាតថាគត ព្យាករក្នុងកំណើតរបស់ពួកសាវ័ក ដែលធ្វើមរណកាលកន្លងទៅហើយថា សាវ័កឯណោះ កើតក្នុងទីឯណោះ សាវ័កឯណោះ កើតក្នុងទីឯណោះ ដើម្បីនឹងឲ្យជនស្ញប់ស្ញែងក៏ទេ ដើម្បីនឹងប្រលោមជនក៏ទេ ដើម្បីអានិសង្ស គឺលាភសក្ការៈ និងសេចក្តីសរសើរក៏ទេ (ឬ) គិតថា ឲ្យគេស្គាល់តថាគតក៏ទេដែរ។ ម្នាលពួកអនុរុទ្ធ កុលបុត្តទាំងឡាយ អ្នកមានសទ្ធា មានសេចក្តីត្រេកអរខ្លាំង
ID: 636826655577627553
ទៅកាន់ទំព័រ៖