ព្រះត្រៃបិដក ភាគ ២៣

គោ​លិ​ស្សា​និ​សូត្រ​ ​ទី៩​


 [​២០៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​ក៏​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​ ​ឈ្មោះ​ ​គោ​លិ​ស្សា​និ​ ​ជា​អ្នក​សមាទាន​នូវ​អារញ្ញិក​ធុតង្គ​ ​ជា​អ្នកមាន​មារយាទ​មិន​រៀបរយ​ ​អង្គុយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ដោយ​កិច្ច​ណាមួយ​។​
 [​២០៤​]​ ​លំដាប់នោះ​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ប្រារព្ធ​នូវ​គោ​លិ​ស្សា​និ​ភិក្ខុ​ ​ហើយ​ទើប​ពោល​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​សមាទាន​នូវ​អារញ្ញិក​ធុតង្គ​ ​កាល​នឹង​ទៅកាន់​ទីប្រជុំ​សង្ឃ​ ​នៅក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​គួរតែ​ប្រកបដោយ​សេចក្តី​គោរព​ ​កោតក្រែង​ ​ចំពោះ​ពួក​សព្រហ្មចារី​ទាំងឡាយ​។​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​បើ​ភិក្ខុ​អ្នក​សមាទាន​ ​នូវ​អារញ្ញិក​ធុតង្គ​ ​កាល​នឹង​ទៅកាន់​ទីប្រជុំ​សង្ឃ​ ​នៅក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ជា​អ្នក​មិន​គោរព​ ​មិន​កោតក្រែង​ ​ចំពោះ​សព្រហ្មចារី​ហើយ​ ​ពួក​ជន​នឹង​ពោល​តិះដៀល​ ​ចំពោះ​ភិក្ខុ​នោះ​ថា​ ​ប្រយោជន៍អ្វី​ ​លោក​មាន​អាយុ​នេះ​ ​សមាទាន​អារញ្ញិក​ធុតង្គ​ ​នៅ​តាមអំពើចិត្ត​ខ្លួន​ ​ក្នុង​ព្រៃ​ម្នាក់ឯង​ ​លោក​មាន​អាយុ​នេះ​ ​ជា​អ្នក​មិន​មាន​សេចក្តី​គោរព​ ​មិន​មាន​សេចក្តី​កោតក្រែង​ ​ចំពោះ​សព្រហ្មចារី​ទាំងឡាយ
ថយ | ទំព័រទី ៣៦៧ | បន្ទាប់
ID: 636826656304089104
ទៅកាន់ទំព័រ៖