ព្រះត្រៃបិដក ភាគ ២៣

លោក​មាន​អាយុ​នោះ​ ​នឹង​មាន​ពួក​ជន​តិះដៀល​ ​ដូច្នេះ​ឯង​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​អ្នក​សមាទាន​ ​នូវ​អារញ្ញិក​ធុតង្គ​ ​កាល​នឹង​ទៅកាន់​ទីប្រជុំ​សង្ឃ​ ​នៅក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​គួរតែ​ប្រកបដោយ​សេចក្តី​គោរព​ ​កោតក្រែង​ ​ចំពោះ​សព្រហ្មចារី​ទាំងឡាយ​។​។​
 [​២០៥​]​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​សមាទាន​ ​នូវ​អារញ្ញិក​ធុតង្គ​ ​កាល​នឹង​ទៅកាន់​ទីប្រជុំ​សង្ឃ​ ​នៅក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​គួរ​ជា​អ្នក​ឈ្លាស​ ​ក្នុង​ការ​អង្គុយ​ថា​ ​អាត្មាអញ​ ​នឹង​មិន​អង្គុយ​ជ្រៀត​បៀត​ភិក្ខុ​ទាំងឡាយ​ ​ជា​ថេរៈ​ផង​ ​មិន​ហាមឃាត់​ភិក្ខុ​ថ្មី​ទាំងឡាយ​ ​ដោយ​អាសនៈ​ផង​។​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​បើ​ភិក្ខុ​អ្នក​សមាទាន​នូវ​អារញ្ញិក​ធុតង្គ​ ​កាល​នឹង​ទៅកាន់​ទីប្រជុំ​សង្ឃ​ ​នៅក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​មិន​ឈ្លាស​ក្នុង​ការ​អង្គុយ​ហើយ​ ​នឹង​មាន​ពួក​ជន​ ​តិះដៀល​ចំពោះ​ភិក្ខុ​នោះ​ថា​ ​ប្រយោជន៍អ្វី​ ​លោក​មាន​អាយុ​នេះ​ ​សមាទាន​អារញ្ញិក​ធុតង្គ​ ​នៅ​តាមអំពើចិត្ត​ខ្លួន​ ​ក្នុង​ព្រៃ​ម្នាក់ឯង​ ​លោក​មាន​អាយុ​នេះ​ ​មិនដឹង​ច្បាប់​ ​អភិសមាចារិក​វត្ត​ ​សោះ​ ​លោក​មាន​អាយុ​នោះ​ ​នឹង​មាន​ពួក​ជន​តិះដៀល​ ​ដូច្នេះ​ឯង
ថយ | ទំព័រទី ៣៦៨ | បន្ទាប់
ID: 636826656596675839
ទៅកាន់ទំព័រ៖