ព្រះត្រៃបិដក ភាគ ២៣

 [​២០៧​]​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​សមាទាន​ ​នូវ​អារញ្ញិក​ធុតង្គ​ ​កាល​នឹង​ទៅកាន់​ទីប្រជុំ​សង្ឃ​ ​នៅក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​មិន​គួរ​ដល់​នូវ​ការ​ត្រាច់​ទៅ​ ​ក្នុង​ត្រកូល​ទាំងឡាយ​ ​ក្នុង​វេលា​មុន​ភត្ត​ ​និង​ក្រោយ​ភត្ត​ឡើយ​។​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​បើ​ភិក្ខុ​អ្នក​សមាទាន​ ​នូវ​អារញ្ញិក​ធុតង្គ​ ​កាល​ទៅកាន់​ទីប្រជុំ​សង្ឃ​ ​នៅក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ដល់​នូវ​ការ​ត្រាច់​ទៅ​ ​ក្នុង​ត្រកូល​ទាំងឡាយ​ ​ក្នុង​វេលា​មុន​ភត្ត​ ​និង​ក្រោយ​ភត្ត​ហើយ​ ​នឹង​មាន​ពួក​ជន​តិះដៀល​ ​ចំពោះ​ភិក្ខុ​នោះ​ថា​ ​លោក​មាន​អាយុ​នេះ​ ​ជា​អ្នក​សមាទាន​ ​នូវ​អារញ្ញិក​ធុតង្គ​ ​នៅ​តាមអំពើចិត្ត​ខ្លួន​ ​ក្នុង​ព្រៃ​ម្នាក់ឯង​ ​ទាំង​ការ​ត្រាច់​ទៅ​ ​ក្នុង​វេលាវិកាល​ ​ភិក្ខុ​នោះ​ ​ក៏បាន​ធ្វើ​រឿយ​ៗ​ ​នាំឲ្យ​សង្ឃ​លំបាក​ហៅរក​ភិក្ខុ​នោះ​មកកាន់​ជំនុំ​សង្ឃ​ ​លោក​មាន​អាយុ​នោះ​ ​នឹង​មាន​ពួក​ជន​តិះដៀល​ ​ដូច្នេះ​ឯង​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​អ្នក​សមាទាន​ ​នូវ​អារញ្ញិក​ធុតង្គ​ ​កាល​នឹង​ទៅកាន់​ទីប្រជុំ​សង្ឃ​ ​នៅក្នុង​កណ្តាល​ជំនុំ​សង្ឃ​ហើយ​ ​មិន​គួរ​ដល់​នូវ​ការ​ត្រាច់​ទៅ​ ​ក្នុង​ត្រកូល​ទាំងឡាយ​ ​ក្នុង​វេលា​មុន​ភត្ត​ ​និង​ក្រោយ​ភត្ត​ឡើយ​។​
ថយ | ទំព័រទី ៣៧០ | បន្ទាប់
ID: 636826657196950173
ទៅកាន់ទំព័រ៖