ព្រះត្រៃបិដក ភាគ ២៣

ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​បើ​ភិក្ខុ​អ្នក​សមាទាន​ ​នូវ​អារញ្ញិក​ធុតង្គ​ ​កាល​ទៅកាន់​ទីប្រជុំ​សង្ឃ​ ​នៅក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ជា​អ្នកមាន​មាត់រឹង​ ​ពោល​វាចា​ឡេះឡោះ​ហើយ​ ​នឹង​មាន​ពួក​ជន​តិះដៀល​ ​ចំពោះ​ភិក្ខុ​នោះ​ថា​ ​ប្រយោជន៍អ្វី​ ​លោក​មាន​អាយុ​នេះ​ ​ជា​អ្នក​សមាទាន​ ​នូវ​អារញ្ញិក​ធុតង្គ​ ​នៅ​តាមអំពើចិត្ត​ខ្លួន​ ​ក្នុង​ព្រៃ​តែម្នាក់ឯង​ ​លោក​មាន​អាយុ​នេះ​ ​ជា​អ្នកមាន​មាត់រឹង​ ​ពោល​វាចា​ឡេះឡោះ​ ​លោក​មាន​អាយុ​នោះ​ ​នឹង​មាន​ពួក​ជន​តិះដៀល​ ​ដូច្នេះ​ឯង​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​អ្នក​សមាទាន​ ​នូវ​អារញ្ញិក​ធុតង្គ​ ​កាល​នឹង​ទៅកាន់​ទីប្រជុំ​សង្ឃ​ ​នៅក្នុង​ទី​កណ្តាល​ជំនុំ​សង្ឃ​ហើយ​ ​កុំ​ជា​អ្នកមាន​មាត់រឹង​ ​កុំ​ជា​អ្នកមាន​វាចា​ឡេះឡោះ​ឡើយ​។​
 [​២១០​]​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​សមាទាន​នូវ​អារញ្ញិក​ធុតង្គ​ ​កាល​នឹង​ទៅកាន់​ទីប្រជុំ​សង្ឃ​ ​នៅក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​គួរ​ជា​អ្នក​ប្រដៅ​ងាយ​ ​មាន​មនុស្ស​ល្អជា​មិត្រ​។​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​បើ​ភិក្ខុ​អ្នក​សមាទាន​នូវ​អារញ្ញិក​ធុតង្គ​ ​កាល​នឹង​ទៅកាន់​ទីប្រជុំ​សង្ឃ​ ​នៅក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ជា​អ្នក​ប្រដៅ​ក្រ​ ​មាន​មនុស្ស​អាក្រក់​ជា​មិត្រ​ហើយ​ ​នឹង​មាន​ពួក​ជន​តិះដៀល​ ​ចំពោះ​ភិក្ខុ​នោះ​ថា​ ​ប្រយោជន៍អ្វី​ ​លោក​មាន​អាយុ​នេះ​ ​ជា​អ្នក​សមាទាន​ ​នូវ​អារញ្ញិក​ធុតង្គ​ ​នៅ​តាមអំពើចិត្ត​ខ្លួន​ ​ក្នុង​ព្រៃ​ម្នាក់ឯង​ ​លោក​មាន​អាយុ​នេះ​ ​ជា​អ្នក​ប្រដៅ​ក្រ
ថយ | ទំព័រទី ៣៧២ | បន្ទាប់
ID: 636826657852367661
ទៅកាន់ទំព័រ៖