ព្រះត្រៃបិដក ភាគ ២៣

 [​២១២​]​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​សមាទាន​នូវ​អារញ្ញិក​ធុតង្គ​ ​គួរ​ជា​អ្នកដឹង​ប្រមាណ​ក្នុង​ភោជន​។​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​បើ​ភិក្ខុ​អ្នក​សមាទាន​នូវ​អារញ្ញិក​ធុតង្គ​ ​ជា​អ្នក​មិនដឹង​ប្រមាណ​ ​ក្នុង​ភោជន​ហើយ​ ​នឹង​មាន​ពួក​ជន​តិះដៀល​ ​ចំពោះ​ភិក្ខុ​នោះ​ថា​ ​ប្រយោជន៍អ្វី​ ​លោក​មាន​អាយុ​នេះ​ ​ជា​អ្នក​សមាទាន​ ​នូវ​អារញ្ញិក​ធុតង្គ​ ​នៅ​តាមអំពើចិត្ត​ខ្លួន​ ​ក្នុង​ព្រៃ​ម្នាក់ឯង​ ​លោក​មាន​អាយុ​នេះ​ ​ជា​អ្នក​មិនដឹង​ប្រមាណ​ ​ក្នុង​ភោជន​ ​លោក​មាន​អាយុ​នោះ​ ​នឹង​មាន​ពួក​ជន​តិះដៀល​ ​ដូច្នេះ​ឯង​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​អ្នក​សមាទាន​ ​នូវ​អារញ្ញិក​ធុតង្គ​ ​គួរ​ជា​អ្នកដឹង​ប្រមាណ​ ​ក្នុង​ភោជន​។​
 [​២១៣​]​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​សមាទាន​ ​នូវ​អារញ្ញិក​ធុតង្គ​ ​គួរ​ជា​អ្នក​ប្រក​បរឿយៗ​ ​នូវ​ការ​ភ្ញាក់​រលឹក​។​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​បើ​ភិក្ខុ​អ្នក​សមាទាន​ ​នូវ​អារញ្ញិក​ធុតង្គ​ ​មិន​ប្រក​បរឿយៗ​ ​នូវ​ការ​ភ្ញាក់​រលឹក​ហើយ​ ​នឹង​មាន​ពួក​ជន​តិះដៀល​ ​ចំពោះ​ភិក្ខុ​នោះ​ថា​ ​ប្រយោជន៍អ្វី​ ​លោក​មាន​អាយុ​នេះ​ ​ជា​អ្នក​សមាទាន​នូវ​អារញ្ញិក​ធុតង្គ​ ​នៅ​តាមអំពើចិត្ត​ខ្លួន​ ​ក្នុង​ព្រៃ​ម្នាក់ឯង​ ​លោក​មាន​អាយុ​នេះ​
ថយ | ទំព័រទី ៣៧៤ | បន្ទាប់
ID: 636826658469252945
ទៅកាន់ទំព័រ៖