ព្រះត្រៃបិដក ភាគ ២៣

ជា​អ្នក​មិន​ប្រក​បរឿយៗ​ ​នូវ​ការ​ភ្ញាក់​រលឹក​ ​លោក​មាន​អាយុ​នោះ​ ​នឹង​មាន​ពួក​ជន​តិះដៀល​ ​ដូច្នេះ​ឯង​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​អ្នក​សមាទាន​ ​នូវ​អារញ្ញិក​ធុតង្គ​ ​គួរ​ជា​អ្នក​ប្រក​បរឿយៗ​ ​នូវ​ការ​ភ្ញាក់​រលឹក​។​
 [​២១៤​]​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​សមាទាន​ ​នូវ​អារញ្ញិក​ធុតង្គ​ ​គួរ​ជា​អ្នក​ប្រារព្ធ​ព្យាយាម​។​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​បើ​ភិក្ខុ​អ្នក​សមាទាន​នូវ​អារញ្ញិក​ធុតង្គ​ ​ជា​អ្នក​ខ្ជិលច្រអូស​ហើយ​ ​នឹង​មាន​ពួក​ជន​តិះដៀល​ភិក្ខុ​នោះ​ថា​ ​ប្រយោជន៍អ្វី​ ​លោក​មាន​អាយុ​នេះ​ ​ជា​អ្នក​សមាទាន​ ​នូវ​អារញ្ញិក​ធុតង្គ​ ​នៅ​តាមអំពើចិត្ត​ខ្លួន​ ​ក្នុង​ព្រៃ​តែម្នាក់ឯង​ ​ព្រោះ​លោក​មាន​អាយុ​នេះ​ ​ជា​អ្នក​ខ្ជិលច្រអូស​ ​លោក​មាន​អាយុ​នោះ​ ​នឹង​មាន​ពួក​ជន​តិះដៀល​ ​ដូច្នេះ​ឯង​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​អ្នក​សមាទាន​ ​នូវ​អារញ្ញិក​ធុតង្គ​ ​គួរ​ជា​អ្នក​ប្រារព្ធ​ព្យាយាម​។​
 [​២១៥​]​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​សមាទាន​នូវ​អារញ្ញិក​ធុតង្គ​ ​គួរ​ជា​អ្នក​តាំងស្មារតី​ឲ្យ​មាំ​។​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​បើ​ភិក្ខុ​អ្នក​សមាទាន​នូវ​អារញ្ញិក​ធុតង្គ​ ​ជា​អ្នក​ភ្លេចស្មារតី​ហើយ​ ​នឹង​មាន​ពួក​ជន​តិះដៀល​ភិក្ខុ​នោះ​ថា​ ​ប្រយោជន៍អ្វី​ ​លោក​មាន​អាយុ​នេះ​ ​ជា​អ្នក​សមាទាន​ ​នូវ​អារញ្ញិក​ធុតង្គ​ ​នៅ​តាមអំពើចិត្ត​ខ្លួន​ ​ក្នុង​ព្រៃ​តែម្នាក់ឯង​ ​
ថយ | ទំព័រទី ៣៧៥ | បន្ទាប់
ID: 636826658870005866
ទៅកាន់ទំព័រ៖