ព្រះត្រៃបិដក ភាគ ២៣
ព្រោះលោកមានអាយុនេះ ជាអ្នកភ្លេចស្មារតី លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ គួរជាអ្នកតាំងស្មារតីឲ្យមាំ។
[២១៦] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ គួរជាអ្នកមានចិត្តខ្ជាប់ខ្ជួន។ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ ជាអ្នកមានចិត្តមិនខ្ជាប់ខ្ជួនហើយ នឹងមានពួកជនតិះដៀលភិក្ខុនោះថា ប្រយោជន៍អ្វី លោកមានអាយុនេះ ជាអ្នកសមាទាននូវអារញ្ញិកធុតង្គ នៅតាមអំពើចិត្តខ្លួន ក្នុងព្រៃតែម្នាក់ឯង ព្រោះលោកមានអាយុនេះ ជាអ្នកមានចិត្តមិនខ្ជាប់ខ្ជួន លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គួរជាអ្នកមានចិត្តខ្ជាប់ខ្ជួន។
[២១៧] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គួរជាអ្នកមានប្រាជ្ញា។ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ ជាអ្នកគ្មានប្រាជ្ញាហើយ នឹងមានពួកជនតិះដៀលភិក្ខុនោះថា ប្រយោជន៍អ្វី លោកមានអាយុនេះ
ID: 636826659234046688
ទៅកាន់ទំព័រ៖