ព្រះត្រៃបិដក ភាគ ២៣

ជា​អ្នក​សមាទាន​នូវ​អារញ្ញិក​ធុតង្គ​ ​នៅ​តាមអំពើចិត្ត​ខ្លួន​ ​ក្នុង​ព្រៃ​តែម្នាក់ឯង​ ​ព្រោះ​លោក​មាន​អាយុ​នេះ​ ​ជា​អ្នក​គ្មាន​ប្រាជ្ញា​ ​លោក​មាន​អាយុ​នោះ​ ​នឹង​មាន​ពួក​ជន​តិះដៀល​ ​ដូច្នេះ​ឯង​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​អ្នក​សមាទាន​នូវ​អារញ្ញិក​ធុតង្គ​ ​គួរ​ជា​អ្នកមាន​ប្រាជ្ញា​។​
 [​២១៨​]​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​សមាទាន​នូវ​អារញ្ញិក​ធុតង្គ​ ​គប្បី​ធ្វើ​សេចក្តី​ព្យាយាម​ ​ក្នុង​អភិធម្ម​ ​និង​អភិ​វិន័យ​។​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​ពួក​ជន​អ្នក​សួរ​ប្រស្នា​ ​ក្នុង​អភិធម្ម​ ​និង​អភិ​វិន័យ​ ​ចំពោះ​ភិក្ខុ​អ្នក​សមាទាន​នូវ​អារញ្ញិក​ធុតង្គ​ ​គង់មាន​។​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​បើ​ភិក្ខុ​អ្នក​សមាទាន​នូវ​អារញ្ញិក​ធុតង្គ​ ​ត្រូវ​គេ​សួរ​ប្រស្នា​ ​ក្នុង​អភិធម្ម​ ​និង​អភិ​វិន័យ​ ​ហើយ​ឆ្លើយ​មិន​រួច​ ​នឹង​មាន​ពួក​ជន​តិះដៀល​ភិក្ខុ​នោះ​ថា​ ​ប្រយោជន៍អ្វី​ ​លោក​មាន​អាយុ​នេះ​ ​ជា​អ្នក​សមាទាន​នូវ​អារញ្ញិក​ធុតង្គ​ ​តាមអំពើចិត្ត​ខ្លួន​ ​នៅក្នុង​ព្រៃ​តែម្នាក់ឯង​ ​ព្រោះ​លោក​មាន​អាយុ​នេះ​ ​ត្រូវ​គេ​សួរ​ប្រស្នា​ ​ក្នុង​អភិធម្ម​ ​និង​អភិ​វិន័យ​ហើយ​ ​ឆ្លើយ​មិន​រួច​ ​លោក​មាន​អាយុ​នោះ​ ​នឹង​មាន​ពួក​ជន​តិះដៀល​ ​ដូច្នេះ​ឯង​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​អ្នក​សមាទាន​នូវ​អារញ្ញិក​ធុតង្គ​ ​គប្បី​ជា​អ្នកធ្វើ​សេចក្តី​ព្យាយាម​ ​ក្នុង​អភិធម្ម​ ​និង​អភិ​វិន័យ​។​
ថយ | ទំព័រទី ៣៧៧ | បន្ទាប់
ID: 636826659536223972
ទៅកាន់ទំព័រ៖