ព្រះត្រៃបិដក ភាគ ២៣
[២១៩] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គប្បីធ្វើសេចក្តីព្យាយាម ក្នុងវិមោក្ខ ជាអារុប្បៈ ដែលហួសរូបសមាបត្តិទៅ
(១)។ ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុជាអ្នកសមាទាននូវអារញ្ញិកធុតង្គ តែងមានគេសួរប្រស្នា ក្នុងវិមោក្ខ ជាអារុប្បៈ ដែលហួសរូបសមាបត្តិទៅ។ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ មានគេសួរប្រស្នា ក្នុងវិមោក្ខ ជាអារុប្បៈ ដែលហួសរូបសមាបត្តិទៅ ហើយឆ្លើយមិនរួច នឹងមានពួកជនតិះដៀលភិក្ខុនោះថា ប្រយោជន៍អ្វី លោកមានអាយុនេះ ជាអ្នកសមាទាននូវអារញ្ញិកធុតង្គ នៅតាមអំពើចិត្តខ្លួន ក្នុងព្រៃម្នាក់ឯង ព្រោះលោកមានអាយុនេះ មានគេសួរប្រស្នា ក្នុងវិមោក្ខ ជាអារុប្បៈ ដែលហួសរូបសមាបត្តិទៅ ហើយឆ្លើយមិនរួច លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គប្បីធ្វើសេចក្តីព្យាយាម ក្នុងវិមោក្ខ ជាអារុប្បៈ ដែលហួសរូបសមាបត្តិទៅ។
(១) សំដៅយករូបារូបសមាបត្តិទាំង៨។ អដ្ឋកថា។
ID: 636826659974919064
ទៅកាន់ទំព័រ៖