ព្រះត្រៃបិដក ភាគ ២៣

គង់នៅ​ក្នុង​ ​កី​ដា​គិរិ​និគម​ ​របស់​កាសី​ជនបទ​នោះ​។​ ​ជួន​សម័យ​នោះ​ឯង​ ​ភិក្ខុ​ឈ្មោះ​ ​អស្ស​ជិ​ ​និង​ឈ្មោះ​ ​បុន​ព្វ​សុ​កៈ​ ​អ្នក​នៅក្នុង​កី​ដា​គិរិ​និគម​។​ ​គ្រានោះ​ឯង​ ​មាន​ភិក្ខុ​ច្រើន​រូប​ ​ចូល​ទៅ​រក​ ​អស្ស​ជិ​ភិក្ខុ​ ​និង​បុន​ព្វ​សុក​ភិក្ខុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​អស្ស​ជិ​ភិក្ខុ​ ​និង​បុន​ព្វ​សុក​ភិក្ខុ​ថា​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សោយ​ ​វៀរចាក​ការ​សោយ​ភោជន​ ​ក្នុង​វេលា​យប់​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​ទាំង​ភិក្ខុសង្ឃ​ ​ក៏​បរិភោគ​ ​វៀរចាក​ការ​បរិភោគភោជន​ក្នុង​វេលា​យប់​ដែរ​ ​កាល​ពួក​ភិក្ខុ​បរិភោគ​ ​វៀរចាក​ការ​បរិភោគភោជន​ ​ក្នុង​វេលា​យប់​ហើយ​ ​ក៏​ដឹង​ច្បាស់​ ​នូវ​ភាពជា​អ្នកមាន​អាពាធ​តិច​ ​មាន​ជម្ងឺ​តិច​ ​ការ​ក្រោក​រហ័សរហួន​ ​កំឡាំង​ ​និង​ការ​នៅ​សប្បាយ​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​លោក​ទាំងឡាយ​ ​ចូរ​បរិភោគ​ ​វៀរចាក​ការ​បរិភោគភោជន​ ​ក្នុង​វេលា​យប់​ចុះ​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​កាលបើ​លោក​ទាំងឡាយ​ ​បរិភោគ​ ​វៀរចាក​ការ​បរិភោគភោជន​ ​ក្នុង​វេលា​យប់​ហើយ​ ​គង់​នឹង​បានដឹង​ច្បាស់​ ​នូវ​ភាពជា​អ្នកមាន​អាពាធ​តិច​ ​មាន​ជម្ងឺ​តិច​ ​ការ​ក្រោក​រហ័សរហួន​ ​កំឡាំង​ ​និង​ការ​នៅ​សប្បាយ​ពុំខាន​។​ ​កាលបើ​ភិក្ខុ​ទាំងឡាយ​ ​ពោល​យ៉ាងនេះ​ហើយ​ ​អស្ស​ជិ​ភិក្ខុ​ ​និង​បុន​ព្វ​សុក​ភិក្ខុ​ ​ក៏​ឆ្លើយតប​ ​ទៅ​នឹង​ភិក្ខុ​ទាំងនោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​ពួក​យើង​តែង​បរិភោគ​ ​ក្នុង​វេលា​ល្ងាច​ ​វេលា​ព្រឹក​ ​និង​វេលា​
ថយ | ទំព័រទី ៣៨២ | បន្ទាប់
ID: 636826661635304032
ទៅកាន់ទំព័រ៖