ព្រះត្រៃបិដក ភាគ ២៣

ពួក​យើង​ទាំងនោះ​ ​នឹង​លះបង់​អានិសង្ស​ ​ដែល​ត្រូវ​បាន​ក្នុង​បច្ចុប្បន្ន​ ​ហើយ​ស្ទុះ​តាម​រក​អានិសង្ស​ ​ដែល​ត្រូវ​បាន​ក្នុង​អនាគត​ទៅវិញ​ ​ដូចម្តេច​កើត​ ​ពួក​យើង​នឹង​នៅតែ​បរិភោគ​ ​ក្នុង​វេលា​ល្ងាច​ ​វេលា​ព្រឹក​ ​និង​វេលា​ថ្ងៃ​ ​ដែល​ជា​វេលាវិកាល​ដដែល​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលណា​ពួក​ខ្ញុំ​ព្រះអង្គ​ ​មិន​អាច​ធ្វើ​អស្ស​ជិ​ភិក្ខុ​ ​និង​បុន​ព្វ​សុក​ភិក្ខុ​ ​ឲ្យ​យល់​បាន​ហើយ​ ​ទើប​ពួក​ខ្ញុំ​ព្រះអង្គ​ ​មក​សូម​ក្រាបទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ១រូប​ ​មក​ប្រាប់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​មក​ ​ចូរ​ទៅ​ហៅ​អស្ស​ជិ​ភិក្ខុ​ ​និង​បុន​ព្វ​សុក​ភិក្ខុ​ ​តាម​ពាក្យ​តថាគត​ថា​ ​ព្រះ​សាស្តា​ត្រាស់​ហៅ​លោក​មាន​អាយុ​ទាំងឡាយ​។​ ​ភិក្ខុ​នោះ​ ​ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ហើយ​ចូល​ទៅ​រក​អស្ស​ជិ​ភិក្ខុ​ ​និង​បុន​ព្វ​សុក​ភិក្ខុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏បាន​និយាយ​នឹង​អស្ស​ជិ​ភិក្ខុ​ ​និង​បុន​ព្វ​សុក​ភិក្ខុ​ ​យ៉ាងនេះ​ថា​ ​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​ហៅ​លោក​មាន​អាយុ​ទាំងឡាយ​។​ ​អស្ស​ជិ​ភិក្ខុ​ ​និង​បុន​ព្វ​សុក​ភិក្ខុ​ ​ទទួលពាក្យ​ភិក្ខុ​នោះ​ថា​ ​ករុណា​ ​លោក​មាន​អាយុ​ ​ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​អស្ស​ជិ​ភិក្ខុ​ ​និង​បុន​ព្វ​សុក​ភិក្ខុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​សួរ​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​
ថយ | ទំព័រទី ៣៨៥ | បន្ទាប់
ID: 636826662516024407
ទៅកាន់ទំព័រ៖