ព្រះត្រៃបិដក ភាគ ២៣

សូន្យ​ទៅ​ ​មួយទៀត​ ​បុរស​បុគ្គល​ពួក​មួយ​ ​ក្នុង​សាសនា​នេះ​ ​កាល​ទទួល​ទុក្ខវេទនា​បែបនេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ឡើង​ ​បុរស​បុគ្គល​ពួក​មួយ​ ​ក្នុង​សាសនា​នេះ​ ​កាល​ទទួល​អ​ទុ​ក្ខម​សុខវេទនា​បែបនេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ ​មួយវិញទៀត​ ​បុរស​បុគ្គល​ពួក​មួយ​ ​ក្នុង​សាសនា​នេះ​ ​កាល​ទទួល​អ​ទុ​ក្ខម​សុខវេទនា​បែបនេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ឡើង​ ​ដែរ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​ ​យើងខ្ញុំ​យល់​។​
 [​២២៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រពៃ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ហេតុ​នុ៎ះ​ ​តថាគត​ ​មិនធ្លាប់​ដឹង​ ​មិនធ្លាប់​ឃើញ​ ​មិនធ្លាប់​យល់​ ​មិនធ្លាប់​ធ្វើឲ្យ​ជាក់ច្បាស់​ ​មិនធ្លាប់​ពាល់ត្រូវ​ ​ដោយ​ប្រាជ្ញា​ថា​ ​បុរស​បុគ្គល​ពួក​មួយ​ ​ក្នុង​សាសនា​នេះ​ ​កាល​ទទួល​សុខវេទនា​បែបនេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ ​កាល​តថាគត​ ​មិនដឹង​យ៉ាងនេះ​ទេ​ ​ហើយ​ពោល​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​ ​នូវ​សុខវេទនា​បែបនេះ​ចេញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​បែប​នុ៎ះ​ ​ដែល​មានដល់​តថាគត​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​ ​មិនដែល​មាន​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែ​ហេតុ​នុ៎ះ​ ​តថាគត​ធ្លាប់​ដឹង​
ថយ | ទំព័រទី ៣៨៨ | បន្ទាប់
ID: 636826663446877649
ទៅកាន់ទំព័រ៖