ព្រះត្រៃបិដក ភាគ ២៣
ព្រះអានន្ទដ៏ចំរើន តាមទំនៀមពួកតិរ្ថិយទាំងនេះ (កាលបើរៀនសិល្បសាស្ត្រ ក្នុងសំណាក់អាចារ្យណា) តែងស្វែងរករង្វាន់អាចារ្យ ដើម្បីអាចារ្យ (នោះ) ចំណង់បើរូបខ្ញុំព្រះករុណា នឹងខានធ្វើការបូជា ដល់ព្រះអានន្ទមានអាយុ ដូចម្តេចបាន។ ទើបទសមគហបតិ អ្នកក្រុងអដ្ឋកៈ បានប្រជុំភិក្ខុសង្ឃ ដែលគង់នៅក្នុងក្រុងបាតលិបុត្ត និងក្រុងវេសាលី ហើយអង្គាស ដោយខាទនីយភោជនីយាហារ ដ៏ឆ្ងាញ់ពីសា ដោយខ្លួនឯង ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែលោកប្រកែកលែងទទួលទៀត ហើយនិមន្តភិក្ខុមួយរូបៗ ឲ្យស្លៀកដណ្តប់ដោយសំពត់១គូ ១អង្គ រួចនិមន្តព្រះអានន្ទមានអាយុ ឲ្យស្លៀកដណ្តប់ដោយចីវរ៣ ហើយកសាងទីនៅ គួរដល់ថ្លៃ៥០០ (កហាបណៈ) ប្រគេនព្រះអានន្ទមានអាយុ។
ចប់ អដ្ឋកនាគរសូត្រ ទី២។
ID: 636826019158876483
ទៅកាន់ទំព័រ៖