ព្រះត្រៃបិដក ភាគ ២៣

ពោល​ថា​ ​ភិក្ខុ​នេះឯង​ ​មិនបាច់​ធ្វើ​កិច្ច​ ​ដោយ​សេចក្តី​មិន​ប្រមាទ​ឡើយ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ព្រោះថា​ ​ភិក្ខុ​នោះ​ ​បាន​ធ្វើ​កិច្ច​នោះ​រួចហើយ​ ​ដោយ​សេចក្តី​មិន​ប្រមាទ​ ​ភិក្ខុ​នោះ​ ​មិន​គួរ​ប្រមាទ​ទៀត​ឡើយ​។​
 ​[​២៣២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ឈ្មោះ​ ​បញ្ញា​វិ​មុ​ត្តៈ​ ​នោះ​ ​តើ​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​សាសនា​នេះ​ ​មិនបាន​ពាល់ត្រូវ​នូវ​វិមោក្ខ​ទាំងឡាយ​ ​ដ៏​ល្អិត​ ​មិន​មាន​រូប​ ​ព្រោះ​កន្លង​ផុត​រូប​ដោយ​កាយ​ទេ​ ​តែ​បានឃើញ​ច្បាស់​ ​(​នូវ​អរិយសច្ច​ធម៌​)​ ​ដោយ​ប្រាជ្ញា​ផង​ ​អាសវៈ​ទាំងឡាយ​ ​របស់​បុគ្គល​នោះ​ ​ក៏​អស់​ទៅ​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នេះ​ ​ហៅថា​ ​បញ្ញា​វិមុត្ត​បុគ្គល​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពោល​ថា​ ​ភិក្ខុ​នេះឯង​ ​មិនបាច់​ធ្វើ​កិច្ច​ ​ដោយ​សេចក្តី​មិន​ប្រមាទ​ទៀត​ឡើយ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ព្រោះថា​ ​ភិក្ខុ​នោះ​ ​បាន​ធ្វើ​កិច្ច​នោះ​ ​ដោយ​សេចក្តី​មិន​ប្រមាទ​រួចហើយ​ ​ភិក្ខុ​នោះ​ ​មិន​គួរ​ប្រមាទ​ទៀត​ទេ​។​
 [​២៣៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ឈ្មោះ​ ​កាយ​សក្ខី​ ​នោះ​ ​តើ​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​សាសនា​នេះ​ ​បាន​ពាល់ត្រូវ​ ​នូវ​វិមោក្ខ​ទាំងឡាយ​ ​ដ៏​ល្អិត​ ​មិន​មាន​រូប​ ​ព្រោះ​កន្លង​ផុត​រូប​ដោយ​កាយ​ផង​ ​បានឃើញ​ច្បាស់​ ​(​នូវ​អរិយសច្ច​ធម៌​)​ ​ដោយ​ប្រាជ្ញា​ផង​ ​អាសវៈ​
ថយ | ទំព័រទី ៣៩៦ | បន្ទាប់
ID: 636826665795281970
ទៅកាន់ទំព័រ៖