ព្រះត្រៃបិដក ភាគ ២៣
ទាំងឡាយពួកខ្លះ របស់បុគ្គលនោះ ក៏អស់ទៅផង ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ហៅថា កាយសក្ខីបុគ្គល ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា ភិក្ខុនេះឯង ទើបត្រូវធ្វើកិច្ច ដោយសេចក្តីមិនប្រមាទទៀត ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ត្រាតែលោកមានអាយុនេះ សេពនូវសេនាសនៈដ៏សមគួរ សេពគប់នូវកល្យាណមិត្ត ទូន្មាននូវឥន្ទ្រិយទាំងឡាយ កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់លោកុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ នូវលោកុត្តរធម៌នោះ ដែលជាទីបំផុត នៃព្រហ្មចរិយធម៌ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤។ ម្នាលភិក្ខុទាំងឡាយ តថាគត ពិចារណាឃើញផល នៃសេចក្តីមិនប្រមាទនេះឯង របស់ភិក្ខុនេះ ច្បាស់ហើយ ទើបបានពោលថា ភិក្ខុនោះ ត្រូវតែធ្វើកិច្ច ដោយសេចក្តីមិនប្រមាទទៀត។
[២៣៤] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលឈ្មោះ ទិដ្ឋិប្បត្តៈ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងសាសនានេះ មិនបានពាល់ត្រូវ នូវវិមោក្ខទាំងឡាយដ៏ល្អិត មិនមានរូប ព្រោះកន្លងផុតរូបដោយកាយទេ គ្រាន់តែបានឃើញ (នូវអរិយសច្ចធម៌) ដោយប្រាជ្ញាប៉ុណ្ណោះ
ID: 636826666129931110
ទៅកាន់ទំព័រ៖