ព្រះត្រៃបិដក ភាគ ២៣
[២៣៧] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលឈ្មោះថា សទ្ធានុសារី តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងសាសនានេះ មិនបានពាល់ត្រូវ នូវវិមោក្ខទាំងឡាយដ៏ល្អិត មិនមានរូប ព្រោះកន្លងផុតរូបដោយកាយទេ គ្រាន់តែឃើញ (នូវអរិយសច្ចធម៌) ដោយប្រាជ្ញាប៉ុណ្ណោះ ទាំងអាសវៈទាំងឡាយពួកខ្លះ នៃបុគ្គលនោះ ក៏អស់ទៅ បុគ្គលនោះ មានត្រឹមតែសេចក្តីជឿ និងសេចក្តីស្រឡាញ់ ក្នុងព្រះតថាគត ព្រមទាំងមានធម៌ទាំងឡាយនេះ គឺ សទ្ធិន្ទ្រិយ វីវិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ហៅថា សទ្ធានុសារី ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា ភិក្ខុនោះឯង ត្រូវតែធ្វើកិច្ច ដោយសេចក្តីមិនប្រមាទទៀត ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ត្រាតែលោកមានអាយុនេះ សេពនូវសេនាសនៈដ៏សមគួរ គប់រកនូវកល្យាណមិត្ត ទូន្មាននូវឥន្ទ្រិយទាំងឡាយ ពួកកុលបុត្ត ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់លោកុត្តរធម៌ណា
ID: 636826667250495203
ទៅកាន់ទំព័រ៖