ព្រះត្រៃបិដក ភាគ ២៣
ក៏បានធ្វើឲ្យជាក់ច្បាស់ នូវលោកុត្តរធម៌នោះ ដែលជាទីបំផុត នៃព្រហ្មចរិយធម៌ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤។ ម្នាលភិក្ខុទាំងឡាយ តថាគត ពិចារណាឃើញនូវផល នៃសេចក្តីមិនប្រមាទនេះឯង របស់ភិក្ខុនេះច្បាស់ហើយ បានជាពោលថា ភិក្ខុនោះ ត្រូវតែធ្វើកិច្ច ដោយសេចក្តីមិនប្រមាទទៀត។
[២៣៨] ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោល នូវសេចក្តីត្រេកអរ ចំពោះអរហត្តផល ថាជាធម៌ខាងដើមទេ ម្នាលភិក្ខុទាំងឡាយ ព្រោះថា សេចក្តីត្រេកអរ ចំពោះអរហត្តផល តែងមានការសិក្សាដោយលំដាប់ មានការធ្វើដោយលំដាប់ មានការប្រតិបត្តិដោយលំដាប់។ ម្នាលភិក្ខុទាំងឡាយ សេចក្តីត្រេកអរ ចំពោះអរហត្តផល មានការសិក្សាដោយលំដាប់ មានការធ្វើដោយលំដាប់ មានការប្រតិបត្តិដោយលំដាប់ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តក្នុងសាសនានេះ មានសទ្ធាទើបចូលទៅរក កាលបើចូលទៅរកហើយ ទើបចូលទៅអង្គុយជិត លុះចូលទៅអង្គុយជិតហើយ ទើបផ្អៀងនូវសោតបសាទ លុះផ្អៀងនូវសោតបសាទហើយ ទើបស្តាប់ធម៌ លុះស្តាប់ធម៌ហើយ ទើបចងចាំធម៌ (នោះ)
ID: 636826667560652943
ទៅកាន់ទំព័រ៖