ព្រះត្រៃបិដក ភាគ ២៣

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ព្យាយាម​នោះ​ ​ក៏​មិន​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ស្ទង់​មើល​នោះ​ ​ក៏​មិន​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេច​ក្តី​តំ​កល់​ទុក​នោះ​ ​ក៏​មិន​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​មុខតែ​នឹង​ដល់​នូវ​វិបត្តិ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​មុខតែ​នឹង​ប្រតិបត្តិ​ខុស​ពុំខាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មោឃបុរស​អម្បាល​នេះ​ ​នឹង​ឃ្លាតចាក​ធម្មវិន័យ​នេះ​ ​ឆ្ងាយ​អម្បាលម៉ាន​ទៅ​។​
 [​២៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការព្យាករណ៍​នូវ​សច្ចៈ​ទាំង៤ពួក​ ​វិញ្ញុបុរស​គួរ​ដឹង​ច្បាស់​ ​នូវ​សេចក្តី​នៃ​សច្ចៈ​ទាំង៤ណា​ ​ដែល​តថាគត​ ​បាន​សំដែង​ហើយ​ ​មិនយូរ​ប៉ុន្មាន​ឡើយ​ ​តថាគត​ ​នឹង​សំដែង​ប្រាប់​ ​ដល់​អ្នក​ទាំងឡាយ​ ​ៗ​ ​នឹង​បានដឹង​ច្បាស់​ ​នូវ​សច្ចៈ​នុ៎ះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ណាខ្លះ​ ​ពួក​ជន​ទាំងឡាយ​ណាខ្លះ​ ​ដែល​ជា​អ្នក​គួរ​ដឹង​នូវ​ធម៌​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សាស្តា​ណា​ ​ជា​អ្នក​ធ្ងន់​ដោយ​អាមិសៈ​ ​ជា​អ្នកមាន​អាមិសៈ​ជា​មត៌ក​ ​ជា​អ្នក​ចំពាក់​ដោយ​អាមិសៈ​ទាំងឡាយ​ហើយ​ ​គុណសម្បត្តិ​មាន​សភាព​យ៉ាងនេះ​ ​ឥតមាន​ចំរើន​ ​ដល់​សាស្តា​នោះ​ឡើយ​ថា​ ​បើ​ហេតុ​យ៉ាងនេះ​ ​មានដល់​យើង​ទាំងឡាយ​ ​ក្នុង​កាលណា​ហើយ​ ​យើង​ទាំងឡាយ​ ​ក៏​នឹង​ធ្វើ​ហេតុ​នោះ​ ​ក្នុង​កាលនោះ​ ​បើ​ហេតុ​យ៉ាងនេះ​ ​មិន​មានដល់​យើង​ទាំងឡាយ​ ​យើង​ទាំងឡាយ​ ​ក៏​មិន​គប្បី​
ថយ | ទំព័រទី ៤០៤ | បន្ទាប់
ID: 636826668133825727
ទៅកាន់ទំព័រ៖