ព្រះត្រៃបិដក ភាគ ២៣

 [​២៨​]​ ​បពិត្រ​មហា​នាម​ ​ចុះ​អរិយសាវ័ក​ ​ជា​អ្នកគ្រប់គ្រង​ទ្វារ​ ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ​ ​តើ​ដូចម្តេច​។​ ​បពិត្រ​មហា​នាម​ ​អរិយសាវ័ក​ក្នុង​សាសនា​នេះ​ ​ឃើញ​រូបារម្មណ៍​ ​ដោយ​ចក្ខុ​ ​មិន​កួច​កាន់​និមិត្ត​ ​មិន​កួច​កាន់​អនុព្យញ្ជនៈ​ ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ជាអកុសល​ធម៌​ ​ដ៏​លាមក​ ​គប្បី​ជាប់​តាម​បុគ្គល​ ​ដែល​មិន​សង្រួម​នូវ​ចក្ខុន្ទ្រិយ​ ​ព្រោះ​ហេតុ​មិន​សង្រួម​ចក្ខុន្ទ្រិយ​ណា​ ​លោក​ប្រតិបត្តិ​ ​ដើម្បី​សង្រួម​ចក្ខុន្ទ្រិយ​នោះ​ ​រក្សា​ចក្ខុន្ទ្រិយ​ ​ដល់​នូវ​សេចក្តី​សង្រួម​ក្នុង​ចក្ខុន្ទ្រិយ​ ​ឮ​សំឡេង​ដោយ​ត្រចៀក​។​បេ​។​ ​ធុំក្លិន​ដោយ​ច្រមុះ​.​.​.​ ​ទទួល​រស​ដោយ​អណ្តាត​.​.​.​ ​ពាល់ត្រូវ​នូវ​ផោដ្ឋព្វៈ​ដោយ​កាយ​ ​.​.​.​ ​ដឹង​ធម្មារម្មណ៍​ដោយចិត្ត​ ​ហើយ​ជា​អ្នក​មិន​កួច​កាន់​និមិត្ត​ ​មិន​កួច​កាន់​អនុព្យញ្ជនៈ​ ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ជាអកុសល​ធម៌​ ​ដ៏​លាមក​ ​គប្បី​ជាប់​តាម​បុគ្គល​ ​ដែល​មិន​សង្រួម​មនិន្ទ្រិយ​ ​ព្រោះ​ហេតុ​មិន​សង្រួម​មនិន្ទ្រិយ​ណា​ ​លោក​ប្រតិបត្តិ​ ​ដើម្បី​សង្រួម​មនិន្ទ្រិយ​នោះ​ ​រក្សា​មនិន្ទ្រិយ​ ​ដល់​នូវ​សេចក្តី​សង្រួម​ក្នុង​មនិន្ទ្រិយ​ ​បពិត្រ​មហា​នាម​ ​អរិយសាវ័ក​ ​ដែល​ជា​អ្នកគ្រប់គ្រង​ទ្វារ​ ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 636826020704544890
ទៅកាន់ទំព័រ៖