ព្រះត្រៃបិដក ភាគ ២៣

 [​៣០​]​ ​បពិត្រ​មហា​នាម​ ​ចុះ​អរិយសាវ័ក​ ​ជា​អ្នក​ប្រកប​នូវ​សេចក្តី​ភ្ញាក់រឭក​ ​តើ​ដូចម្តេច​។​ ​បពិត្រ​មហា​នាម​ ​អរិយសាវ័ក​ ​ក្នុង​សាសនា​នេះ​ ​បើ​ក្នុង​វេលា​ថ្ងៃ​ ​(​លោក​)​ ​រមែង​ជម្រះចិត្ត​ ​ចាក​នីវរណធម៌​ទាំងឡាយ​ ​ដោយ​ការ​ចង្ក្រម​ ​និង​អង្គុយ​ ​បើ​វេលា​រាត្រី​បឋមយាម​ ​(​លោក​)​ ​រមែង​ជម្រះចិត្ត​ ​ចាក​នីវរណធម៌​ទាំងឡាយ​ ​ដោយ​ការ​ចង្ក្រម​ ​និង​អង្គុយ​ ​លុះដល់​វេលា​រាត្រី​មជ្ឈិមយាម​ ​លោក​រមែង​សម្រេច​សីហ​សេយ្យាសន៍​ ​ផ្អៀង​ខាងស្តាំ​ ​យកជើង​គង​លើ​ជើង​ ​មានសតិ​ ​និង​សម្បជញ្ញៈ​ ​ធ្វើ​មនសិ​កា​រៈ​ ​នូវ​ឧដ្ឋានសញ្ញា​ ​លុះដល់​វេលា​រាត្រី​បច្ឆិមយាម​ ​(​លោក​)​ ​រមែង​ក្រោក​ឡើង​ ​ហើយ​ជម្រះចិត្ត​ ​ចាក​នីវរណធម៌​ទាំងឡាយ​ ​ដោយ​ការ​ចង្ក្រម​ ​និង​អង្គុយ​ ​បពិត្រ​មហា​នាម​ ​អរិយសាវ័ក​ ​ដែល​ជា​អ្នក​ប្រកប​នូវ​ការ​ភ្ញាក់រឭក​ ​យ៉ាងនេះ​ឯង​។​ ​
 [​៣១​]​ ​បពិត្រ​មហា​នាម​ ​ចុះ​អរិយសាវ័ក​ ​ជា​អ្នក​ប្រកបដោយ​សប្បុរិសធម៌​ទាំង៧ប្រការ​ ​តើ​ដូចម្តេច​។​ ​បពិត្រ​មហា​នាម​ ​អរិយសាវ័ក​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​សទ្ធា​ ​រមែង​ជឿ​ចំពោះ​ពោធិញ្ញាណ​ ​របស់​ព្រះ​តថាគត​ថា​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ជា​ព្រះ​សុគត​ ​ជ្រាប​ច្បាស់​នូវ​លោក​
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 636826021297778821
ទៅកាន់ទំព័រ៖