ព្រះត្រៃបិដក ភាគ ២៣

និង​សម្បជញ្ញៈ​ផង​ ​ទទួល​សេចក្តី​សុខ​ ​ដោយ​នាមកាយ​ផង​ ​ចូលកាន់​តតិយជ្ឈាន​ ​ដែល​ព្រះ​អរិយៈ​ទាំងឡាយ​សរសើរ​ថា​ ​បុគ្គល​ដែល​បាន​តតិយជ្ឈាន​ ​ហើយ​តែង​មានចិត្ត​ព្រងើយ​ ​ជា​អ្នកមាន​ស្មារតី​ ​មាន​ប្រក្រតី​ ​នៅជា​សុខ​ ​ព្រោះ​លះបង់​សេចក្តី​សុខ​ផង​ ​លះបង់​សេចក្តី​ទុក្ខ​ផង​ ​ព្រោះ​រលត់​សោមនស្ស​ ​និង​ទោមនស្ស​អំពី​មុន​ផង​ ​លោក​ក៏បាន​ចូលកាន់​ចតុត្ថជ្ឈាន​ ​ឥត​ទុក្ខ​ ​ឥត​សុខ​ ​មានសតិ​ ​ដែល​កើតអំពី​ឧបេក្ខា​ដ៏​បរិសុទ្ធ​។​ ​បពិត្រ​មហា​នាម​ ​អរិយសាវ័ក​ ​ជា​អ្នក​បាន​ដូចប្រាថ្នា​ ​នូវ​ឈាន​ទាំង៤​ ​ដែល​អាស្រ័យ​ចិត្ត​ដ៏​ថ្លៃថ្លា​ ​ជាហេតុ​នៃ​ការ​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន​ ​ជា​អ្នក​បាន​ដោយ​មិន​លំបាក​ ​បាន​ដោយ​ងាយ​ ​យ៉ាងនេះ​ឯង​។​
 [​៣៣​]​ ​បពិត្រ​មហា​នាម​ ​កាលណា​អរិយសាវ័ក​ជា​អ្នក​បរិបូណ៌​ដោយ​សីល​យ៉ាងនេះ​ ​ជា​អ្នកគ្រប់គ្រង​ទ្វារ​ ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ​យ៉ាងនេះ​ ​ជា​អ្នក​ស្គាល់ប្រមាណ​ក្នុង​ភោជន​យ៉ាងនេះ​ ​ជា​អ្នក​ប្រកបដោយ​ការ​ភ្ញាក់រឭក​យ៉ាងនេះ​ ​ជា​អ្នក​ប្រកបដោយ​សប្បុរិសធម៌​ ​ទាំង៧ប្រការ​យ៉ាងនេះ​ ​ជា​អ្នក​បាន​ដូចប្រាថ្នា​ ​នូវ​ឈាន​ទាំង៤​ ​ដែល​អាស្រ័យ​ចិត្ត​ដ៏​ថ្លៃថ្លា​ ​ជាហេតុ​នៃ​ការ​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ ​ជា​អ្នក​បាន​ដោយ​មិន​លំបាក​ ​បាន​ដោយ​ងាយ​យ៉ាងនេះ​ ​បពិត្រ​មហា​នាម​ ​អរិយសាវ័ក​នេះ​ ​ព្រះបរមគ្រូ​
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 636826022111745377
ទៅកាន់ទំព័រ៖