ព្រះត្រៃបិដក ភាគ ២៣
ខ្សឹកខ្សួល ដើម្បីធ្វើទុក្ខ និងទោមនស្សឲ្យអស់ទៅ ដើម្បីបានអរិយមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វានជាប្រាកដ បពិត្រព្រះអង្គដ៏ចំរើន ឯពួកខ្ញុំព្រះអង្គ ជាគ្រហស្ថស្លៀកពាក់ស តែងមានចិត្តតាំងល្អ ក្នុងសតិប្បដ្ឋានទាំង៤នេះ មួយដងមួយកាល បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គ ជាអ្នកពិចារណានូវកាយក្នុងកាយនេះ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសម្បជញ្ញៈ និងស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពួកខ្ញុំព្រះអង្គ តែងពិចារណានូវវេទនាក្នុងវេទនា មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសម្បជញ្ញៈ និងស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពួកខ្ញុំព្រះអង្គ តែងពិចារណានូវចិត្តក្នុងចិត្ត មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសម្បជញ្ញៈ និងស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពួកខ្ញុំព្រះអង្គ តែងពិចារណានូវធម៌ក្នុងធម៌ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសម្បជញ្ញៈ និងស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា កាលបើមនុស្សមានចិត្តសាំញុំាយ៉ាងនេះ
ID: 636826009924678317
ទៅកាន់ទំព័រ៖