ព្រះត្រៃបិដក ភាគ ២៣

សំដែង​ថា​ ​អ្នកមាន​សេចក្តី​ប្រតិបត្តិ​ជា​សេក្ខៈ​ ​ប្រកបដោយ​សេចក្តី​ប្រតិបត្តិ​ ​ដូចជា​ពងមាន់​មិន​ស្អុយ​ ​ជា​បុគ្គល​គួរ​ដើម្បី​បែកធ្លាយ​នូវ​ញាណ​ ​គួរ​ត្រាស់​ដឹង​ ​គួរ​បាន​នូវ​ព្រះនិព្វាន​ ​ជា​ដែន​ក្សេម​ចាក​យោ​គៈ​ដ៏​ប្រសើរ​។​ ​បពិត្រ​មហា​នាម​ ​ប្រៀប​ដូច​ពងមាន់៨ក្តី​ ​១០ក្តី​ ​១២ក្តី​ ​ពងមាន់​ទាំងនោះ​ ​មេមាន់​បាន​ក្រាប​ល្អ​ហើយ​ ​ធ្វើឲ្យ​កក់ក្តៅ​ដោយ​ប្រពៃ​ហើយ​ ​អប់រំ​កំ​ដៅ​ដោយ​ល្អ​ហើយ​ ​ចំណែកខាង​មេមាន់​នោះ​ ​មិន​មានបំណង​ ​យ៉ាងនេះ​ថា​ ​ធ្វើ​ម្តេច​ហ្ន៎​ ​កូនមាន់​ទាំងនេះ​ ​គប្បី​ទំ​លាយ​សម្បកពង​ ​ដោយ​ចុង​ក្រចក​ ​ឬ​ដោយ​ចុង​ចំពុះ​ ​ហើយ​ញាស់​ចេញ​មក​ ​ដោយ​សួស្តី​ ​ដូច្នេះ​ទេ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​បពិត្រ​មហា​នាម​ ​កាលណាបើ​អរិយសាវ័ក​ ​ជា​អ្នក​បរិបូណ៌​ ​ដោយ​សីល​យ៉ាងនេះ​ ​ជា​អ្នកគ្រប់គ្រង​ទ្វារ​ ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ​ ​យ៉ាងនេះ​ ​ជា​អ្នក​ស្គាល់ប្រមាណ​ ​ក្នុង​ភោជន​យ៉ាងនេះ​ ​ជា​អ្នក​ប្រកប​ការ​ភ្ញាក់រឭក​យ៉ាងនេះ​ ​ជា​អ្នក​ប្រកបដោយ​សប្បុរិសធម៌​ ​ទាំង៧ប្រការ​យ៉ាងនេះ​ ​
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 636826022357119412
ទៅកាន់ទំព័រ៖