ព្រះត្រៃបិដក ភាគ ២៣

ជា​អ្នក​បាន​ដូចសេចក្តី​ប៉ុនប៉ង​ ​នូវ​ឈាន​ទាំង៤​ ​ដែល​អាស្រ័យ​ចិត្ត​ដ៏​ថ្លៃថ្លា​ ​ជាហេតុ​នៃ​ការ​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ ​ជា​អ្នក​បាន​ដោយ​មិន​លំបាក​ ​បាន​ដោយ​ងាយ​យ៉ាងនេះ​ ​បពិត្រ​មហា​នាម​ ​អរិយសាវ័ក​នេះ​ ​ព្រះ​បរម​សាស្តាចារ្យ​ ​សំដែង​ថា​ ​អ្នកមាន​សេចក្តី​ប្រតិបត្តិ​ជា​សេក្ខៈ​ ​ប្រកបដោយ​សេចក្តី​ប្រតិបត្តិ​ ​ដូចជា​ពងមាន់​មិន​ស្អុយ​ ​ជា​បុគ្គល​គួរ​ដើម្បី​បែកធ្លាយ​ ​នូវ​ញាណ​ ​គួរ​ត្រាស់​ដឹង​ ​គួរ​បាន​នូវ​ព្រះនិព្វាន​ ​ជា​ដែន​ក្សេម​ ​ចាក​យោ​គៈ​ដ៏​ប្រសើរ​ ​ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ​។​ ​បពិត្រ​មហា​នាម​ ​អរិយសាវ័ក​នោះ​ឯង​ ​អាស្រ័យ​សតិ​ ​ដ៏​បរិសុទ្ធ​ ​ដោយ​ឧបេក្ខា​ដ៏​ប្រសើរ​នេះឯង​ ​ទើប​រលឹក​បាន​នូវ​ជាតិ​ ​ដែល​ខ្លួន​ធ្លាប់​អាស្រ័យ​នៅ​ ​ក្នុង​កាលមុន​ ​បាន​ច្រើន​ជាតិ​ ​គឺ​រលឹក​បាន១ជាតិ​ខ្លះ​ ​២ជាតិ​ខ្លះ​។​បេ​។​ ​រលឹក​បាន​នូវ​ជាតិ​ ​ដែល​ខ្លួន​ធ្លាប់​អាស្រ័យ​នៅ​ ​អំពី​មុន​បាន​ច្រើន​ជាតិ​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​ ​យ៉ាងនេះ​ឯង​ ​នេះ​ឈ្មោះថា​ ​ការ​បែកធ្លាយ​នៃ​ប្រាជ្ញា​ទី១​ ​គឺ​បុព្វេ​និវាស​ញ្ញាណ​ ​របស់​អរិយសាវ័ក​នោះ​ ​ដូច​ពងមាន់​ ​ដែល​ញាស់​ចេញ​ចាក​សម្បកពង​។​ ​បពិត្រ​មហា​នាម​ ​អរិយសាវ័ក​នេះឯង​ ​អាស្រ័យ​សតិ​ដ៏​បរិសុទ្ធ​ ​ដោយ​ឧបេក្ខា​ដ៏​ប្រសើរ​នេះឯង​ ​ទើប​លោក​មាន​ចក្ខុ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 636826022588602652
ទៅកាន់ទំព័រ៖