ព្រះត្រៃបិដក ភាគ ២៣

បពិត្រ​មហា​នាម​ ​ត្រង់​អរិយសាវ័ក​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​ ​នៃ​អាសវ​ធម៌​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​នៃ​ខ្លួន​ ​ក្នុង​បច្ចុប្បន្ន​ ​ហើយ​សម្រេចសម្រាន្ត​ ​ដោយ​ឥរិយាបថ​ ​នេះឯង​ ​ជា​វិជ្ជា​របស់​អរិយសាវ័ក​នោះ​ ​បពិត្រ​មហា​នាម​ ​អរិយសាវ័ក​នេះ​ ​ព្រះបរមគ្រូ​ ​ទ្រង់​សំដែង​ថា​ ​ជា​អ្នក​បរិបូណ៌​ដោយ​វិជ្ជា​ដូច្នេះ​ក៏បាន​ ​បរិបូណ៌​ដោយ​ចរណៈ​ ​ដូច្នេះ​ក៏បាន​ ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ដូច្នេះ​ក៏បាន​។​ ​បពិត្រ​មហា​នាម​ ​ទាំង​ព្រហ្ម​ឈ្មោះ​ ​សន​ង្កុ​មារ​ ​ក៏បាន​ពោល​គាថា​នេះ​ថា​ ​
​ក្សត្រ​ប្រសើរ​បំផុត​ ​ក្នុង​ពួក​ជន​ដែល​ប្រកាន់​គោត្រ​ ​អ្នកណា​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​អ្នកនោះ​ឈ្មោះថា​ ​ប្រសើរ​បំផុត​ ​ក្នុង​ពួក​ទេវតា​ ​និង​មនុស្ស​។​

 [​៣៥​]​ ​បពិត្រ​មហា​នាម​ ​គាថា​នេះឯង​ ​ព្រហ្ម​ឈ្មោះ​សន​ង្កុ​មារ​ ​ច្រៀងពីរោះ​ហើយ​ ​មិនមែន​ច្រៀង​មិន​ពីរោះ​ទេ​ ​ពោល​ពីរោះ​ហើយ​ ​មិនមែន​ពោល​មិន​ពីរោះ​ទេ​ ​ជា​គាថា​ប្រកបដោយ​ប្រយោជន៍​ ​មិនមែន​ឥតប្រយោជន៍​ទេ​ ​ទាំង​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​យល់ព្រម​ហើយ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ក្រោក​ឡើង​ ​
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 636826023484913918
ទៅកាន់ទំព័រ៖