ព្រះត្រៃបិដក ភាគ ២៣
ហើយត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ ពីរោះណាស់ៗ ម្នាលអានន្ទ អ្នកសំដែងសេក្ខប្បដិបទា ដល់ពួកសក្យៈ អ្នកក្រុងកបិលវត្ថុ ពេញហៅពីរោះ។ លុះព្រះអានន្ទមានអាយុ បានសំដែងសេចក្តីនេះចប់ហើយ ព្រះបរមគ្រូ ក៏មានហឫទ័យត្រេកអរ ពួកសក្យៈអ្នកក្រុងកបិលវត្ថុ ក៏មានចិត្តរីករាយ ត្រេកអរហើយ ចំពោះភាសិតនៃព្រះអានន្ទមានអាយុ។
ចប់ សេក្ខប្បដិបទាសូត្រ ទី៣។
ID: 636826023817442938
ទៅកាន់ទំព័រ៖