ព្រះត្រៃបិដក ភាគ ២៣
ព្រះមានព្រះភាគ ត្រាស់ថា ម្នាលគហបតី អាការ ភេទ និងនិមិត្ត របស់អ្នក នៅប្រាកដជារបស់គហបតីនៅឡើយទេតើ។ បោតលិយគហបតីតបថា បពិត្រព្រះគោតមដ៏ចំរើន ដូច្នោះមែនហើយ តែថា ការងារគ្រប់ចំពូក ខ្ញុំព្រះអង្គឈប់ លែងធ្វើហើយ ជំនួញទាំងអស់ ខ្ញុំព្រះអង្គកាត់ចោលហើយ។ ព្រះមានព្រះភាគ ទ្រង់សួរថា ម្នាលគហបតី ការងារគ្រប់ចំពូក ដែលអ្នកឈប់ លែងធ្វើហើយ ជំនួញទាំងអស់ ដែលអ្នកកាត់ចោលហើយ តើដូចម្តេច។ បពិត្រព្រះគោតមដ៏ចំរើន មត៌កណា គឺទ្រព្យសម្បត្តិ ស្រូវ អង្ករ ឬប្រាក់មាស ដែលមានក្នុងលោកនេះ មត៌កតាំងអស់នោះ ខ្ញុំព្រះអង្គប្រគល់ឲ្យកូនអស់ហើយ ខ្ញុំព្រះអង្គ លែងទូន្មានដាស់តឿន លែងឃាត់ខាំង ក្នុងការងារទាំងនោះហើយ នៅមានតែគ្រឿងស៊ី និងគ្រឿងស្លៀកដណ្តប់ប៉ុណ្ណោះ បពិត្រព្រះគោតមដ៏ចំរើន ការងារគ្រប់ចំពូក ខ្ញុំព្រះអង្គឈប់ លែងធ្វើហើយ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គកាត់ចោលហើយ យ៉ាងនេះឯង។ ម្នាលគហបតី អ្នលពោលផ្តាច់បង់ជំនួញ ដោយចំណែកផ្សេង ការផ្តាច់បង់ជំនួញក្នុងវិន័យ របស់ព្រះអរិយៈ ដោយចំណែកផ្សេង។ បពិត្រព្រះអង្គដ៏ចំរើន ចុះការផ្តាច់បង់ជំនួញ ក្នុងវិន័យ
ID: 636826024730055136
ទៅកាន់ទំព័រ៖